ផលិតកម្មទីក្រុងភាពយន្ត ថោន ទាមទារឲ្យ ខេម សូមទោសជាធារណៈ និងកែតម្រូវខ្លឹមសារដែលខ្លួនបានបង្ហោះលើហ្វេសប៊ុក

(ភ្នំពេញ) ៖ ផលិតកម្មទីក្រុងភាពយន្ត ថោន ទាមទារឲ្យ ខេម សូមទោសជាធារណៈ និងកែតម្រូវខ្លឹមសារដែលខ្លួនបានបង្ហោះលើហ្វេសប៊ុករបស់ខ្លួន នេះបើតាមលិខិតបដិសេធ របស់ផលិតកម្មទីក្រុងភាពយន្ត ថោន ចេញផ្សាយនៅថ្ងៃនេះ។

ក្នុងលិខិត បានបញ្ជាក់ឲ្យដឹងថា ផលិតកម្មទីក្រុងភាពយន្ត ថោន សូមបដិសេធរាល់ខ្លឹមសារ ដែលអាខោនហ្វេសប៊ុកឈ្មោះ ខេម ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន បានបង្ហោះខ្លឹមសារថា«ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្តុក្រុងភ្នំពេញ»គឺជាការផ្សព្វផ្សាយមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ។

ជាមួយគ្នានេះផលិតកម្មទីក្រុងភាពយន្ត ថោន ក៏បានស្នើរឲ្យលោក ប៉ុន សុណារិន ហៅ ខេម ចេញមកសុំទោសជាសារធារណៈ និងកែតម្រូវខ្លឹមសារដែលខ្លួនបានបង្ហោះជាបន្ទាន់។

ផលិតកម្មទីក្រុងភាពយន្ត ថោន បញ្ជាក់យ៉ាងច្បាស់ និងប្រកាសជាសាធារណៈថា លោកជំទាវ ឧកញ៉ា ជួប មាន ជាអគ្គនាយិកា(ម្ចាស់ផលិតកម្ម)បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មិនមានតួនាទីអ្វីជាមន្រ្តីរាជការនោះឡើយ។

បើយោងតាមលោក ហាក់ សុខហេង ប្រធានរដ្ឋបាល បានឲ្យដឹងថា មកដល់ម៉ោងចេញផ្សាយកម្មវិធីBig News នេះ  មិនទាន់ឃើញមានវត្ថមានលោក ខេម ចូលមកបកស្រាយ និងដោះស្រាយ​ជូនផលិតកម្មនៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២