ម្ចាស់បទ«នាងដើរចាប់ក្ដាម»ដាក់មួយបទទៀតនៅបុណ្យភ្ជុំFanថារង់ចាំយូរហើយបានរាំថ្ងៃបុណ្យភ្ជុំ

(ភ្នំពេញ) ៖ ផលិតកម្ម Top Music ចេញបទចម្រៀងមួយ«សង្សារចាំនៅស្រែ»ដែលតម្រូវឲ្យម្ចាស់បទ នាងដើរចាប់ផ្ដើម ដែលបានអង្រួនចិត្តអ្នកគាំទ្រកាលពីពេលកន្លងទៅ ទទួលបានការគាំទ្រយ៉ាងច្រើន ពេលនេះ លោកបានបង្ហើរសំនៀង​ជាមួយនឹងបទថ្មីមួយនេះ អមជាមួយMVបង្ហាញពីទេសភាពស្រុកស្រែ យ៉ាងត្រជាក់ភ្នែក ។

កាលពីពេលថ្មីនេះ លោក រាជ ប្រាថ្នា តារាចម្រៀងប្រចាំផលិតកម្ម Top Musicបានបង្ហើរសំនៀង​តាមចង្វាក់ភ្លេងប្រពៃណី និងស៊ីនឹងសំលេងធ្ងន់របស់លោក បទ សង្សារចាំនៅស្រែ បានទាញអ្នកគ្រាំ​ចូលទស្សនា ជាច្រើន ទាំងនៅលើyoutube Top Music និង Facebook page Top Music ជាច្រើន និងបានបញ្ជេញ​នូវចំណាប់អារម្មណ៍ យ៉ាងពេញចិត្ត ចំពោះសំនៀង និងការសម្ដែងរបស់លោក រាជ ប្រាថ្នា ថាជាអាយដលរបស់ពួកគាត់ ។ អ្នកខ្លះក៏បានខុមមិនថា គាត់ត្រៀមស្ដាប់បទ សង្សារចាំនៅស្រែ និងរាំកម្សាន្ត នៅថ្ងៃបុណ្យភ្ជុំ ពេលទៅដល់ស្រុកកំណើត។ អ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍ថាពេញចិត្ត និងប្លង់ថត និងរូបត្រជាក់ភ្នែក Video MV របស់បទចំរៀងមួយបទនេះ។

សូមជម្រាបថា បទ សង្សារចាំនៅស្រែ ច្រៀងដោយ លោក រាជ ប្រាថ្នា និពន្ធទំនុកច្រៀង និងMelodyដោយលោក រ័ត្ន តាម៉ូ ដឹកនាំសម្ដែងដោយ លោក ណៅ និស្សិត ផលិតដោយផលិតកម្ម Top Musicជាបុត្រសម្ព័ន្ធ របស់ផលិតកម្មទីក្រុងភាពយន្តថោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២