ប្រទេសថៃកំពុងស្វែងរករដ្ឋមន្រ្តីហិរញ្ញវត្ថុថ្មី ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

 រដ្ឋាភិបាលថៃកំពុងស្វែងរក រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីមួយរូបទៀត ដើម្បីមកស្រាយបញ្ហាវិបត្តសេដ្ឋកិច្ចដែលកាន់តែអាក្រក់ឡើងៗដោយសារតែជំងឺរាតត្បាតសកលកូវីដ១៩ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុចាស់ បានដាក់ពាក្យលាលែងចេញពីតំណែងក្រោយចូលកាន់តំណែងបានជាង២០ថ្ងៃតែប៉ុណ្ណោះ។ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

លោក Pridi Daochai ​បានលាលែងចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ បន្ទាប់ពីអ្នកជំនាញខាងវិស័យធនាគារជើងចាស់រូបនេះ បានឡើងមកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ។ លោក Pridi Daochai​ ដែលមានវ័យ ៦១ឆ្នាំរូបនេះបានលើកឡើងពីមូលហេតុ នៃការសុំលាលែងពីតំណែងនេះថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន។

លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ Santi Promphat នឹងជាអតីតរដ្ឋមន្ត្រីដឹកជញ្ជូនបានប្រកាសថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី។ជាមួយគ្នានេះដែល លោក  Chuchottaworn ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PTT និងទេសាភិបាលធនាគារកណ្ដាលថៃ លោក Santiprabhob ក៏ជាបេក្ខជនមានភាគរយខ្ពស់ ដែលអាចនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ជាតំណែងដ៏សំខាន់នេះដែល។

សូមជម្រាបថា លោកនាយករដ្ឋមន្រ្តីប្រាប្រាយុទ្ធ ចាន់អូចា ចង់បំពេញមុខតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីក្នុងពេលវេលាសមស្របមួយ ប៉ុន្តែអ្នកវិនិយោគចង់បានការតែងតាំងយ៉ាងឆាប់រហ័ស និងសមរម្យសម្រាប់ការបន្តគោលនយោបាយ និងដើម្បីកសាងទំនុកចិត្តដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបង្កឡើង COVID-19 ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២