ភ្នំពេញ៖ Surprise អ្នកគាំទ្រពេកហើយ ស្ងាត់ៗលេចវត្តមានអ្នកលេងពូថៅដៃធឿន ធារ៉ា មកប្រកួតលើសង្វៀន Cambodia Mas Fight ចុងសប្ដាហ៍នេះ ។អ្នកណាមិនរំភើប ជាពិសេសអ្នកគាំទ្ររបស់សង្វៀនCambodia Mas Fight នេះតែម្ដង ជារៀងរាល់សប្តាហ៍គូល្អជក់ចិត្ត អ្នកគាំទ្រមកឡើងពេញៗសង្វៀនរកតែកន្លែងអង្គុយគ្មាន ចុះទម្រាំតែសប្តាហ៍នេះ មានទាំងអ្នកលេងពូថៅដៃ និងមានជើងខ្លាំងគុនខ្មែរជាច្រើនរូបទៀតមកប្រកួតស៊ីសាច់ ហុតឈាមគ្នានៅលើសង្វៀនដ៏មានប្រជាប្រិយភាពមួយនេះ។ ដូច្នេះមកទស្សនាការប្រកួតឱ្យបានមុន និងលឿនៗបាននៅមុខគេ ដើម្បីបានឃើញអាយដលច្បាស់ៗ ព្រោះក្បាច់វ៉ៃរបស់គេមួយៗអ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរដឹងតែទស្សនាចំហមាត់ និងមិនពព្រិចភ្នែកទៀតហើយសប្តាហ៍នេះ។


បងប្អូនដឹងដែរឬទេ ? ដៃគូរបស់កីឡាករធនធារ៉ាសប្តាហ៍នេះ ជាជើងខ្លាំងមិនធម្មតានោះទេ ប្រវត្តិធ្លាប់យកឈ្នះកីឡាករសំអឿន សុផា នៅទឹក២ មិនតែប៉ុណ្ណោះធ្លាប់យកឈ្នះជើងខ្លាំងគុនខ្មែរឡៅ ចិត្រាទៀត បើនិយាយពីផ្លែអាវុធរបស់គេវិញច្បាស់គ្រប់គ្រឿងតែម្ដង។
នេះអាចចាត់ទុកជាកាដូមួយ ជូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរយើង។ជាមួយគ្នានេះ ក៏មានគូជក់ចិត្តជាច្រើនគូទៀត នៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះរួមមាន៖
**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖
– កីឡាករ នរៈ នរិន Vs សុខនី គុនខ្មែរ
– ម៉ាលី ខ្លាតូច Vs គឿម សុវណ្ណង៉ា


**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖
– កីឡាករ ប៊ុនតុង គុនខ្មែរ Vs កីឡាករ ម៉ីយ៉ាន់ម៉ា GAW PA KA
**គូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules) ការប្រកួតមួយទឹក 9 នាទីប្រាក់រង្វាន់ 8 សែនរៀលគឺជាការជួបគ្នារវាងកីឡាករ រិទ្ធ វិបុល Vs កីឡាករម៉ារុក AMINE ។


**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)ការប្រកួតវាយលក្ខណៈគុនខ្មែរបីទឹករួមមាន៖
-កីឡាករ សែន ចាន់រិទ្ធីស័ក្ត Vs EL KLOUFI
– កីឡាករឈុត សេរីវ៉ាន់ថង Vs ម៉ារ៉ុក LASHEN
កាប្រកួតនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beerផងដែរ។
បើមិនបានមកទស្សនា ដឹងតែស្ដាយក្រោយហើយ បើសុទ្ធតែល្អៗគ្រប់គូយ៉ាងនេះ។ ជួបគ្នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ កម្មវិធីនេះឧបត្ថម្ភផ្ដាច់មុខដោយ Cambodia Beer ពិសារដោយការទទួលខុសត្រូវ ៕

ដោយ៖ វិកគី

