នាយករដ្ឋមន្រ្តីថៃបដិសេធការធ្វើរដ្ឋប្រហារ

(បាងកក)៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាបានច្រានចោលពាក្យចចាមអារាមនៃការធ្វើរដ្ឋប្រហាររបស់កងទ័ពដែលគ្មានមូលដ្ឋានច្បាស់លាស់ ស្របពេលដែលអ្នកនាំពាក្យកងទ័ពបានចេញមកព្រមាន នឹងប្រឆាំងការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BangkokPost ថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីបានថ្លែងនៅឯវិមានរដ្ឋាភិបាលអំពីពាក្យចចាមអារាមធ្វើរដ្ឋប្រហារដែលជំរុញដោយចលនាកងកម្លាំង និងសព្វាវុធកងទ័ពនៅក្នុងតំបន់ជាច្រើន។ ឧត្តមសេនីយ៍ប្រាយុទ្ធ ​បាននិយាយថាការចោទប្រកាន់គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយសន្និសីទសារព័ត៌មានរបស់លោកក៏ត្រូវបានបញ្ចប់ភ្លាមៗ។​ ទីប្រឹក្សាពិសេសរបស់កងទ័ពលោកឧត្តមសេនីយ៍ Nathaphon Srisawat បាននិយាយថាកងទ័ពនឹងជូនដំណឹងដល់សាធារណជនជាមុនអំពីចលនាណាមួយនៃកងកម្លាំង និងអាវុធពីអង្គភាពកងទ័ពហើយបានអំពាវនាវឱ្យសាធារណជនកុំភ័យស្លន់ស្លោ។

ជាមួយគ្នានេះដែល អ្នកនាំពាក្យកងទ័ពលោកវរសេនីយ៍ឯក Winthai Suvaree បាននិយាយថាពាក្យចចាមអារាមដែលថាកងទ័ពបានកៀរគរសព្វាវុធយោធាក្នុងការរៀបចំធ្វើរដ្ឋប្រហារគឺជាការបំភ្លៃការពិត នឹងស្នើគ្រប់អង្គភាពកងកម្លាំថទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននិងត្រូវជូនដំណឹងត្រឹមត្រូវដល់សាធារណជនដើម្បីបញ្ចប់​ភាពមន្ទិលសង្ស័យ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២