ណាំឈាវ គុនខ្មែរ និងរីកគី សេងហាក់ ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានម្សិលម៉ិញនេះ ដូរកែងគ្នាសាហាវ ឡើងផ្អើលសង្វៀន Mas Fight !

ភ្នំពេញ៖ កក្រើកកម្មវិធី Cambodia Mas Fight  ម្សិលម៉ិញនេះ ដោយជើងខ្លាំងពីររូបប៉ះគ្នា នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ឡើងកក្រើកអស់អ្នកគាំទ្រ ។

ជំនួបនៃការប្រកួតរវាងកូនសិស្សលោកគ្រូឃឹម សុជាតិ ប៉ះ សិស្សលោកគ្រូរីកគី ម្សិលម៉ិញនេះ សាកសមជាគូឯកនៅវគ្គផ្ដាច់ព្រ័ត្រដំណើមពានពិតៗ ចេញគ្រប់ក្បាច់ គ្រប់ស្នៀត ការប្រកួតបីទឹកពេញ មានភាពតានតឹងតាំងពីទឹកទីមួយ ដល់ទឹកទី៣ ។

អ្នកទាំងពីរបានឆ្លងកាត់ការប្រកួតជម្រុះជុំទីមួយ ដោយកីឡាកររីកគី សេងហាក់ បានយកឈ្នះកីឡាករមីយ៉ាន់ម៉ា ដោយពិន្ទុ។ ចំណែកឯណាំឈាវ គុនខ្មែរ បានយកឈ្នះកីឡាករចិន ដោយផ្ដួលឱ្យបោះបង់ការប្រកួត ពាក់កណ្ដាលទី ។

ប៉ុន្តែនៅទីបំផុត អ្នកដែលអាចក្លាយជាម្ចាស់ពានបានទៅលើកីឡាករមកពីក្លឹបខ្លារខិន ដ្បិតការប្រកួតជម្រុះច្រើនតង់ ប៉ុន្តែកីឡាករូបនេះនៅតែធ្វើបានល្អនៅក្នុងជុំផ្ដាច់ព្រ័ត្រ ការវាយចេញច្បាស់ ហើយឆ្លាតចេះគេច មិនងាយឲ្យគូប្រកួត វាយត្រូវងាយៗឡើយ រហូតប្រកាសលទ្ធផលបញ្ចប់ការប្រកួតបីទឹកពេញយ៉ាងតានតឹងធ្វើឱ្យកីឡាកររីកគី សេង ហាក់បានយកឈ្នះណាំឈាវដោយពិន្ទុ ក្លាយទៅជាម្ចាស់ពានយ៉ាងស្រស់ស្អាតពីសង្វៀន Cambodia Mas Fight  ដ៏មានប្រជាប្រិយមួយនេះ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២