បាញ់សម្លាប់​សង្សារ​ក្នុង​ឡាន រួច​បើកឡាន​ដឹក​សព​សង្សារ ចូល​សារភាព នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ​

(កំពង់ស្ពឺ) ៖ នៅ​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ បុរស​ម្នាក់​មានឈ្មោះ ទាក់ ឌី អាយុ​២៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ មាន​មុខរបរ​លក់ដូ​រ​អចលនទ្រព្យ បើកបរ​រថយន្ត​ម៉ាក Lexus RX200T ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 2BH 9239 ដោយ​ដឹក​មនុស្ស​២​នាក់ ក្នុងនោះ​មាន​សព​ស្ត្រី​ម្នាក់​ឈ្មោះ ធី លី​ស្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ដែលជា​សង្សារ ឯ​ម្នាក់ទៀត​ឈ្មោះ ណ​យ ប៉ូ​រ៉ា នៅ​ភ្នំពេញ​រួម​ដំណើរ បាន​ចូលខ្លួន​មក​សារភាព នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឧដុង្គ​។​

​បុរស​ម្នាក់​បាន​បើករថយន្ត​ជាមួយនឹង​សព​សង្សារ ចូលមក​សារភាព​ប្រាប់​សមត្ថកិច្ច បន្ទាប់ពី​កើតមាន​ការផ្ទុះអាវុធ​មួយ​គ្រាប់ បណ្តាល​ឲ្យ​សង្សារ​របស់ខ្លួន​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​។​

​ឈ្មោះ ទាក់ ឌី ជា​ជនបង្ក​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ធ្វើដំណើរ​ចេញពី​ខេត្តសៀមរាប ពួកគេ​ទាំង​៣​នាក់ បានមក​ដល់​ខេត្តកំពង់ឆ្នាំង ក៏​ជជែក​គ្នា​ជាមួយ​សង្សារ គាប់​ជួន​ពេលនោះ​ឈ្មោះ ធី លី​ស្សា ជា​សង្សារ​បាន​ឈោង​ទាញ​កាំភ្លើង​ពីលើ​តាប​ឡូ​រថយន្ត ដោយ​ឃើញបែបនេះ​រូបគេ​ឈ្មោះ ទាក់ ឌី បាន​ឈោង​ទាញ​ដៃ​សង្សារ​កុំ​ឲ្យ​លេង ស្រាប់តែ​ពេលនោះ​រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​នឹង​ខឿន​ផ្លូវ បណ្តាល​ផ្ទុះ​កាំភ្លើង​ម៉ាក ZORAKI M9o-TD មួយ​គ្រាប់​ចំ​គល់​ដោះ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​រថយន្ត​។​

​សង្សារ​ខ្លួន​បាន​ស្លាប់ ឈ្មោះ ទាក់ ឌី មិនបាន​បើក​រត់គេចខ្លួន​ទេ បាន​បើករថយន្ត​មក​ចូលក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ឧដុង្គ ដើម្បី​ប្រាប់​ពី​ដំណើររឿង​ដល់​សមត្ថកិច្ច​។​

​ករណីនេះ បាន​កើតហេតុ​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានប្រគល់​ករណី​ខាងលើ​ទៅ​ឲ្យ​ខាង​កំពង់ឆ្នាំង ស្រាវជ្រាវ​បន្ត​នីតិវិធី​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២