ដាក់ពង្រាយ​កម្លាំង​ចុះ​ល្បាត តាម​ភូមិ​សង្កាត់ ដើម្បី​ការពារ​សន្តិសុខ​បញ្ហា​ចោរកម្ម នៅតាម​មូលដ្ឋាន ខណៈ​ប្រជាពលរដ្ឋ​ចេញ​ទៅលេង​ស្រុកកំណើត នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

(​ភ្នំពេញ) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​កម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ធានា​ភាពកក់ក្តៅ​ផ្នែក សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​ការពង្រាយ​កម្លាំង​ចុះ​ល្បាត តាម​ភូមិ​សង្កាត់ ដើម្បី​ការពារ​សន្តិសុខ​បញ្ហា​ចោរកម្ម នៅតាម​មូលដ្ឋាន ខណៈដែល​ប្រជាពលរដ្ឋ​ចេញ​ទៅលេង​ស្រុកកំណើត​ជាដើម​។​

​នា​រសៀល​ថ្ងៃ​អង្គារ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​ណ៍​ផ្លូវគោក ឱ្យបាន​ជាប់​ជាប្រចាំ និង​ជាពិសេស​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​កម្លាំង​ប្រចាំកា​នៅតាម​គោលដៅ​សំខាន់ៗ ដូ​ជា​តាម​ទីវ​ត្ត កន្លែង​សប្បាយភាព កម្លាំង​សម្រួល​ចរាចរណ៍ នៅតាម​ដងផ្លូវ​និង​ការពង្រាយ​កម្លាំង​ចុះ​ល្បាត តាម​ភូមិ​សង្កាត់ ដើម្បី​ការពារ​សន្តិសុខ​បញ្ហា​ចោរកម្ម នៅតាម​មូលដ្ឋាន ខណៈដែល​ប្រជាពលរដ្ឋ​ចេញ​ទៅលេង​ស្រុកកំណើត​ជាដើម​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា​នេះ លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការត្រៀម​កម្លាំង​ការពារ​នៅតាម​មូលដ្ឋាន​នេះ​ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​និង​ពុទ្ធ​រិ​ស័​ទបាន​ធ្វើបុណ្យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​មិន​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​ណាមួយ​កើតឡើង​។ លោក បាន​បញ្ជាក់ថា រៀងរាល់​នៅ​រដូវ​បិណ្ឌ​ភ្ជុំ​នេះ ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាក់សោរ​ចោលផ្ទះ ដើម្បី​ទៅលេង​ស្រុកកំណើត ដូច្នេះ​បញ្ហា​នេះ​កម្លាំង​សមត្ថកិច្ច​ត្រូវ ប្រយ័ត្នប្រយែង​មាន​ទែន ក្នុងការ​ប្រចាំ​ការចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បញ្ហា​ចោរ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​។

​ប្រជាជន​បាន​ចាប់​ចាក​ចេញពី​ផ្ទះសំបែង​នៅ​ភ្នំពេញ​ទៅ​ស្រុក ដូច្នេះ​គាត់​អត់​យក​ផ្ទះ​ទៅតាម​ទេ សម្ភារ​នៅផ្ទះ អាចមាន​ចោរកម្ម ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ត្រូវ​ពង្រឹង​កិច្ចការ​ការពារ​ឲ្យ​ខាងតែបាន ដើម្បី​ទប់ស្កាត់​អំពើចោរកម្ម​នេះ​ជូន ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាព​រដ្ឋ​៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២