បទ មួយឆ្នាំភ្ជុំម្ដង ត្រូវបានអ្នកលេងTik Tok ត្រាប់តាមរាប់ពាន់ដង

(ភ្នំពេញ) ៖ អ្នកលេង Tik Tok បាននាំគ្នាត្រាប់តាមបទចំរៀង មួយឆ្នាំភ្ជុំម្ដង របស់អ្នកនាងកាតុ រាប់ពាន់ដង ខណៈដែលមានអ្នកខ្លះត្រាប់តាមចំរៀង និងអ្នកខ្លះក៏បង្កើតក្បាច់ថ្មីដើម្បីរាំកំសាន្ត បទចំរៀង មួយឆ្នាំភ្ជុំម្ដង របស់ផលិតកម្មទីក្រុងភាពយន្ត ថោន ដែលច្រៀងដោយអ្នកនាងកាតុ មានសាច់ភ្លេងបែប​កន្ទាក់អារម្មណ៍ ជាមូលហេតុអ្នកលេងបណ្ដាញសង្គមដែលកំពុងល្បីមួយនេះ បានយកមកធ្វើត្រាប់តាមជាបន្តបន្ទាប់ នឹងគួរឲ្យទាក់ទាញ។

សូមជម្រាបថា បទ មួយឆ្នាំភ្ជុំម្តង ច្រៀងដោយអ្នកនាង កាតុ (Katu) និពន្ធទំនុក​ច្រៀងនិងMelody ៖ លោក សោម ដូរ៉េ និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង បទចំរៀងនេះបានបង្ហោះផ្សាយជាផ្លូវការនៅលើ​ហ្វេសបុកផេករបស់ផលិតកម្មទីក្រុងភាពយន្តថោន និងយូធូ កាលពីដើមខែកញ្ញានេះ ដើម្បីត្រៀមសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបន្ទាប់ពីការបង្ហោះផ្សាយក៏មានអ្នកគាំទ្រជាច្រើន បានបញ្ជេញមតិ​គាំទ្រ យ៉ាងច្រើន ទាំងទំនុកច្រៀង និងសាច់ភ្លេងបទចំរៀងមួយនេះ។

ក្រៅពីបទចំរៀង មួយឆ្នាំភ្ជុំម្តង ផលិតកម្មទីក្រុងភាពយន្តថោន ក៏បាន​បញ្ជេញបទចំរៀង​ជាច្រើនទៀតទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២