ភ្នំពេញ៖ ពិតជាសម្តីថ្លោសណាស់ ធ្លាប់ប្រកួតឈ្នះ អាំម៉ារីន ភូថង ដោយពិន្ទុតែម្តងសោះ ម៉ូ អាំឌុលរ៉ាម៉ាន់ ហ៊ានបោះពាក្យសម្តីថា ជួបគ្នា លើកនេះ គេសង្ឃឹមឈ្នះ១០០% ហើយថា រូបគេនឹងអាចផ្តួល អាំម៉ារីន ភូថង នៅត្រឹមទឹកទី៤ឱ្យបាន។ ចាំមើលៗបងប្អូន តើរូបគេអាចផ្តួលជើងខ្លាំងគុនខ្មែរយើង ដូចអ្វីដែលគេបានលើកឡើងនោះដែរឬទេ? ហើយ អាំម៉ារីន ភូថង ក៏មិនមែនចេះតែឱ្យកីឡាករបរទេសរូបនេះផ្តួលឬផ្តាច់បានងាយៗដែរ រងចាំទស្សនាទាំងអស់គ្នាបងប្អូន ព្រោះនេះជាជំនួបសងសឹក និងដណ្តើមខ្សែក្រវ៉ាត់ផងដែរ។


នៅក្នុងថ្ងៃថ្លឹងគីឡូគ្រាន់តែសម្ភាសន៍ភ្លាមដៃគូរបស់អ្នកប្រយុទ្ធវ័យក្មេងគុនខ្មែរយើងនិយាយ និងបោះពាក្យសម្តីថា ក្តីសង្ឃឹមរបស់គេគឺឈ្នះ100% ហើយការប្រកួតនេះនឹងឈ្នះដោយការផ្ដួល នៅពេលសួរបន្តគេបានឆ្លើយថា អាចនឹងផ្ដួលដៃគូនៅក្នុងទឹកទីបួនថែមទៀតពិតជាមិនធម្មតា។
នៅពេលដែលសម្ភាសន៍បន្តទាក់ទិនជាមួយដៃគូ កីឡាករអង់គ្លេសរូបនេះក៏បានបន្តថា សម្រាប់អាមេរីនមិនល្អជង្គង់នោះទេ អាចប្រើប្រាស់បានតែកែង ហើយសម្រាប់រូបគេផ្ទាល់បានត្រៀមខ្លួនរួចរាល់អស់ហើយមិនជាបញ្ហាអ្វីនោះទេ រង់ចាំតែថ្ងៃប្រកួតមកដល់នឹងដឹងហើយ។
GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក គូប្រកួតសរុបកម្មវិធី GANZBERG Kun Khmer Tour Concert ព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍សមុទ្រកម្ពុជា ក្នុងនោះគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– ថេន រាត្រី vs ដែន បសេដ
– រិគី កងខ្លា vs ពេជ្រ រាជសីហ៍ ។


**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)
– ផានិត គុនខ្មែរ vs ប៉ះជើងខ្លាំងម៉ាឡេស៊ី MAQIMI GOLDEN DRAGON។
– សូត្រ សុខឃីម vs ប៉ះកីឡាករអ៉ឺរ៉ង់ MUHAMMAD ALI
– ម៉ឺន មេឃា vs ប៉ះកីឡាករម៉ារ៉ុក MUSTAPHA GHAMOUZ ។


**គូប្រកួតការពារ និងដណ្តើមខ្សែក្រវាត់ (5 Round Kun Khmer Rules)
– អេ អាំម៉ារីនភូថង Vs MO ABDURAHMAN ។
ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 ចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំងរៀបចំសង្វៀននៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង៕

ដោយ៖ វិកគី

