ភ្នំពេញ៖ អ្នកប្រយុទ្ធល្អកែងសម្ញែងកណ្ដាប់ដៃសិស្សឆ្នើមរបស់លោកពេជ្រ សុផាន់ សប្តាហ៍នេះនឹងមានវត្តមាននៅលើសង្វៀនល្បីMas Fight របស់ទូរទស្សន៍ថោន ។អ្នកណាមិនរំភើបបើបាត់មុខពេជ្រ សិង្ហៈពីរឆ្នាំ ខានឃើញឡើងសង្វៀននេះយូរហើយ ។ សង្វៀននេះភាគច្រើនក៏ក្រើកនៅពេលដែលមានកីឡាករពូកែកណ្ដាប់ដៃដូចកីឡាករវ័យក្មេងរូបនេះ ជឿជាក់ថា សប្តាហ៍នេះនឹងកាន់តែជក់ចិត្តដិតអារម្មណ៍ថែមទៀត។

កីឡាកររូបនេះកម្រមកប្រកួតនៅសង្វៀនម៉ាសហ្វៃណាស់ តាំងពីបើកសង្វៀននេះមក គេធ្លាប់បានមកប្រកួតតែម្ដងគត់ ហើយលទ្ធផលស្មើដៃគូទៀត ដោយការប្រកួតមួយទឹក 9 នាទី ហើយនេះគឺជាលើកទី 2 របស់គេ។
សឹង្ហៈនឹងត្រូវប្រកួតប៉ះកីឡាករពូកែកណ្ដាប់ដៃមកពីសង្វៀនលេតវេ របស់មីយ៉ាន់ម៉ា កីឡាករ នៀង អ៊ុង ស៊ីន ក្នុងការប្រកួតច្បាប់គុនខ្មែរវិញម្ដង ដោយមានរយៈពេល 3 ទឹក ក្នុងប្រភេទទម្ងន់52គីឡូក្រាម។
ហើយគូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ សម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺ ជាការជួបគ្នារវាងកីឡាករ ថុល ថេង និង ដែន ភក្តី។
**គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ (60Kg)រួមមាន៖
– មាស ណាឃីម
– ឆន ឈៀងរ៉ាន់
– ណាំឆៀវ គុនខ្មែរ
– រិទ្ធី ម៉ានូយ

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– ហ៊ុនកន គុនខ្មែរ Vs កីឡាករការហ្សាក់ស្ថាន NURBEK TM
– គឹម វាសនា Vs ជើងខ្លាំងចិន YU ZHEN ZHAN
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ទីតាំង ស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

