ពិតជាពិបាកទស្សទាយមែន ការប្រកួតលីគកំពូលដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងរដូវកាលនេះ

ភ្នំពេញ៖ ត្រឹមតែរយៈពេលមួយសប្តាហ៍សោះ ក្រុមបាល់ទាត់ភ្នំពេញក្រោនបានធ្លាក់មកនៅលេខ 2 ក្នុងតារាងលីគកំពូលកម្ពុជា ហើយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានត្រឡប់មកឈរនៅកំពូលតារាងវិញ ដោយមាន36ពិន្ទុនៅក្នុងដៃ។

ការប្រកួតដ៏អស្ចារ្យនៅក្នុងសប្តាហ៍នេះ កាន់តែធ្វើឲ្យប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាកាន់តែងាកមកចាប់អារម្មណ៍ ដោយការប្រកួតមានការផ្លាស់ប្ដូរពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពិបាកក្នុងការទស្សន៍ទាយខ្លាំងណាស់។

 

ក្រុមដែលធ្លាប់តែខ្សោយប្រែមកជាខ្លាំង ក្រុមដែលខ្លាំងបែរជាប្រកួតតឹង នេះគឺជាការប្រកួតមួយដ៏អស្ចារ្យសម្រាប់អ្នកគាំទ្របាល់ទាត់ នៅតាមក្រុមនីមួយៗ ដែលធ្វើឲ្យមានភាពទាក់ទាញនៃទម្រង់ប្រយុទ្ធនៅលើវាលស្មៅ កាន់តែឆាបឆក់យកបេះដូងអ្នកទស្សនា ។

សរុបលទ្ធផលនៃការប្រកួតក្នុងសប្តាហ៍ទី16 កាលពីថ្ងៃសៅរ៍ ទី10 មករា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមLife FC ក្នុងលទ្ធផល4ទល់1 , ចំណែកឯក្រុមបាល់ទាត់ភ្នំពេញក្រោន បានត្រឹមស្មើចែកគ្នាម្នាក់1ពិន្ទុជាមួយក្រុមMOI កំពង់ដេវ៉ា។

 

រីឯលទ្ធផលថ្ងៃអាទិត្យ ទី11 ក្រុមបាល់ទាត់បឹងកេត បន្តយកឈ្នះក្រុម ISI ដង្កោសែនជ័យ ក្នុងលទ្ធផល 3-1 , វិសាខាយកឈ្នះ2-1 ទៅលើក្រុមគិរីវង្ស សុខសែនជ័យ, ដោយឡែកណាហ្គាវើល យកឈ្នះក្រុមអង្គររថៃហ្គឺរ 2-1ដូចគ្នា ដូច្នេះរង់ចាំអ៊ុតមើលទាំងអស់គ្នា តើនឹងមានអ្វីផ្លាស់ប្ដូរនៅក្នុងសប្តាហ៍ក្រោយ ចូលរួមគាំទ្របាល់ទាត់លីគកំពូលកម្ពុជា លីគខ្លាំង ជម្រើសជាតិខ្លាំង ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២