Fan កំពុងរង់ចាំបទថ្មីរបស់គូម៉ា គ្រាន់តែឃើញTrailer

(ភ្នំពេញ)៖ ក្រោយស្ងប់ស្ងាត់មួយរយ:តាមការពិតតារាចម្រៀងខ្មៅស្រអែម ញញឹមស្រស់សម្លេងថ្នមគូម៉ាសំងំច្រៀងបទចម្រៀងថ្មីបែបមនោសញ្ចេតនាសោះ ។

ឆ្លងកាត់នូវបទពិសោធន៏ជាច្រើនក្នុងការច្រៀងនូវបទចម្រៀងបែបមនោសញ្ជេតនាអស់ជាច្រើនឆ្នាំ នាពេលនេះលោកគូម៉ានៅតែបន្តឈរនៅលេខរៀងខ្ពស់ក្នុងតំណែងជាតួរឯកដែលធ្វើអោយប្រិយមិត្តទប់ទឹកភ្នែកមិនបានរាល់ពេលដែលស្ដាប់បទចម្រៀងបែបកំសត់របស់លោក។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ផលិតកម្មថោនបានចេញនូវបទចម្រៀងថ្មីសម្រាប់លោកដែលមានចំណងជើងថា«ទឹកភ្នែករាប់ពាន់តំណក់»ដែលផ្ដល់នូវបរិយាកាសថ្មីនិងអារម្មណ៏លន្លង់លន្លោចថ្មីតែម្ដងសម្រាប់ប្រិយមិត្តដែលកំពុងរង់ចាំយ៉ាងអន្ទះសារនូវការចេញបទច្រៀងបែបមនោសញ្ចេតនាថ្មីរបស់លោក ហើយម្នាក់ៗបានសំណូមពរអោយផលិតកម្មថោនឆាប់ចេញជាFull MVនៅក្នុងបទនេះអោយបានឆាប់ផងដែរ។ សម្រាប់លោកអ្នកដែលចង់ស្ដាប់នូវបទចម្រៀងបែបមនោសញ្ចេតនាមួយបទនេះសូមចូលទៅកាន់ហ្វេបុកផេកOfficial town productionឬYoutubeផ្លូវការរបស់Town productionជាការស្រេច។ សូមបញ្ជាក់ថាបទចម្រៀង(ទឹកភ្នែករាប់ពាន់តំណក់)ជាការតែងនិពន្ធទំនុកច្រៀងនិង Melody ដោយលោក David Kingនិងនិពន្ធទំនុកភ្លេងដោយ Town Studio៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២