«បែកគ្នាដាច់គ្នាដាច់បុិត»របស់រាជប្រាថ្នាកំពុងត្រូវសាច់រឿងយុវវ័យ

(ភ្នំពេញ)៖ ម្ចាស់បទ«នាងដើរចាប់ក្ដាម» លោក រាជ ប្រាថ្នាដែលជាតារាចម្រៀងប្រចាំផលិតកម្មTop music បានបង្ហើរសំនៀងជាមួយបទចំរៀងថ្មីដែលមានអត្ថន័យចាក់ជ្រៅក្នុងដួងចិត្តរបស់​យុវវ័យ ក្នុងបទចំរៀងដែលមានចំណងថា «បែកគ្នាដាច់បុិត» ។

តារាចំរៀងសំលេងធ្ងន់ លោក រាជ ប្រាថ្នា ក្នុងបទចម្រៀង«បែកគ្នាដាច់បុិត»នេះគឺចង់បង្ហាញពីអារម្មណ៍ឈឺចាប់របស់បុរសម្នាក់ដែលត្រូវបាននារីជាសង្សារក្បត់ចិត្តនិងតាមទាន់ជាច្រើនលើកច្រើនសារប៉ុន្តែព្រោះតែក្ដីស្រលាញ់ទើបអនុគ្រោះនិងព្រមជានាជាមួយនាងវិញ។ ប៉ុន្តែនាងនៅតែបង្ហាញសកម្មភាពដដែលៗពេកទើបបុរសម្នាក់នោះសម្រេចចិត្តសុំបែកដាច់បុិតតែម្ដង។

សូមជម្រាបជូនដែរថា បទចម្រៀង«បែកគ្នាដាច់បុិត»ច្រៀងដោយលោករាជ ប្រាថ្នាដែលចេញជាផ្លូវការកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះគឺជាការនិពន្ធទំនុកច្រៀងដោយលោកម៉ានិត វីរ៉ាយុត្ត និពន្ធបទភ្លេងដោយលោក ដា ភ្លេង ។ បើប្រិយមិត្តចង់ស្ដាប់នូវបទចម្រៀងមួយបទនេះសូមចូលទៅកាន់ហ្វេសបុកផ្លូវការរបស់Top musicឬយូថប់ផ្លូវការTop musicផងដែរ៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២