មក​ស្គាល់ ស្ត្រី​ទី១ ដែល​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់

ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ មនុស្ស​ស្រី​ជា​ច្រើន​រូប​ហើយ​ដែល​បាន​ជាប់​ទាក់ទង​នឹង​កិច្ចការ​នយោបាយ​។ បើ​និយាយ​ពី​ស្ត្រី​ដែល​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​គឺ លោកស្រី Sirimavo Bandaranaike ដែល​បាន​ជាប់​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា រហូត​ដល់​ទៅ ៣​ដង​ឯណោះ។

លោកស្រី​បាន​ជាប់​ឆ្នោត​ដំបូង​នៅ​ឆ្នាំ១៩៦០ កាន់​តំណែង​រហូត​ដល់​ឆ្នាំ១៩៦៥។ កន្លង​បាន​ជាង ៥​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ១៩៧០ លោកស្រី​បាន​ជាប់​ឆ្នោត​ម្ដង​ទៀត​ ហើយ​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ១៩៧៧។ ជាង​ ២០​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ១៩៩៤​ លោកស្រី​ក៏​ជាប់​ឆ្នោត​ជា​លើក​ទី៣ ដែល​កាន់​តំណែង​រហូត​ដល់​មរណភាព​របស់​លោកស្រី​នៅ​ឆ្នាំ២០០០។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News