ផ្លូវរត់ (Runway) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានបញ្ចប់ការងារពង្រីក និងជួសជុល ក្រោមកម្មវិធីវិនិយោគ ដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ នឹងត្រៀម ទទួលការចុះចតរបស់យន្តហោះធំៗ

(ព្រះសីហនុ ) ៖ បញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ (Runway) នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគ ដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ខាងមុខនេះដើម្បីឆ្លើយតប ទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះB-777-300ER ឫយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

គួរកត់សម្គាល់ថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិជាច្រើនផងដែរ។ដើម្បីប្រើប្រាស់ទិសដៅដ៏មានសក្កដានុពលនៃខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស ហើយដើម្បីឆ្លើយតបនឹងតំរូវការ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និង វត្តមាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២