កម្មករក្រុមហ៊ុន ស៉ីនទ្រី ព្រមចូលធ្វើការវិញទាំងអស់គ្នា នៅរសៀលថ្ងៃនេះ ក្រោយធ្វើកូដកម្មមិនប្រមូលសំរាមជិតកន្លះខែ

(ភ្នំពេញ)៖ កម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ព្រមចូលធ្វើការវិញទាំងអស់គ្នា ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា។ នេះបើតាមមន្ដ្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែតុលា។

ការយល់ព្រមចូលធ្វើការវិញនេះ គឺបន្ទាប់ពីមានការសម្របសម្រួល និងស្វែងរកដំណោះស្រាយយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមរំលឹកថា ក្នុងអង្គប្រជុំរកដំណោះស្រាយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ គ្រប់ភាគីទាំងអស់ ពិសេសកម្មករក្រុមហ៊ុន ស៉ីនទ្រី បានព្រមព្រៀងម្តងរួចមកហើយ ប៉ុន្តែនៅថ្ងៃបន្ទាប់មិនទាន់ ចូលធ្វើការទើបតែនៅពេលនេះ បានព្រមព្រៀងចូលធ្វើការវិញហើយចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២