ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនាវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មានស្នាមរបួសលើផ្ទៃមុខ ស្ថិតនៅចំណុចស្ពានថ្មផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុដែលទទួលបានពីសាច់ញាតិសពបុរសខាងលើគឺមុនពេលស្លាប់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០២៥ពីកន្លែងធ្វើការឆ្ពោះមកផ្ទះតាមបណ្តោយផ្លូវក្រវា់ក្រុងទី៣ ប៉ុន្តែមិនដឹងថា គាត់ជួបបញ្ហាអ្វីបានស្លាប់នៅលើស្ពានហើយបាត់ម៉ូតូពីកន្លែងកើតហេតុ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែងដើម្បីធ្វើការស្រាវជ្រាវជុំវិញទីតាំងកើតហេតុឱ្យបានដឹងច្បាស់ថា ករណីខាងលើនេះជាករណីអ្វីឱ្យពិតប្រាកដ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

