សែលកាត និង Prime Cineplex ភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូដើម្បីស្វែងរកនូវឱកាសរួមគ្នា និងធ្វើអោយអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន

(ភ្នំពេញ)  ៖ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានបើកកម្មវិធីចាប់ដៃគូសហការ ជាមួយនឹង Prime Cineplex ដើម្បីឱ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន។

នៅក្នុងសន្និសីទព័ត៌មាន ដែលប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោកដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិនពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត ជូនដល់អតិថិជនសែលកាត ក៏ដូចជានាំយកនូវខ្សែភាពយន្តដ៏អស្ចារ្យមកជូនទស្សនាផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងនៅក្នុងព្រឹត្តិការណ៍នេះថា៖ “ថ្ងៃនេះ គឺជាថ្ងៃដំបូងនៃការភ្ជាប់ទំនាក់ទំនងជាដៃគូរវាងក្រុមហ៊ុនសែលកាត និង Prime Cineplex ពោលគឺជាទំនាក់ទំនងជាដៃគូដែលបញ្ជាក់នូវការចូលប្រឡូកក្នុងវិស័យខ្សែភាពយន្តសារជាថ្មីរបស់សែលកាត និងជាទំនាក់ទំនងដែលផ្តល់នូវគុណប្រយោជន៍ និងអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើង ជាពិសេសសម្រាប់សមាជិក Cellcard Club តែម្តង”។
ការផ្តល់ជូនផ្តាច់មុខដំបូង គឺនឹងមានជូនសម្រាប់សមាជិក Cellcard Club ដែលនឹងទទួលបានការបញ្ចុះតម្លៃ ១៥% លើតម្លៃសំបុត្រ សម្រាប់រយៈពេលមួយឆ្នាំពេញនៅផ្សារទំនើប Samai Square។

ទន្ទឹមនឹងនោះ ក៏មាននូវការលក់បញ្ចុះតម្លៃដ៏សម្បើម និងការចាក់បញ្ចាំងខ្សែភាពយន្តលើកដំបូង ដែលអតិថិជនសែលកាត ជាពិសេសសមាជិក Cellcard Club តែម្តង នឹងពេញចិត្តខ្លាំងជាក់ជាមិនខាន។ ការលក់បញ្ចុះតម្លៃសម្បើមលើកដំបូង នឹងមានផ្តល់ជូនដល់អតិថិជនសែលកាតទាំងអស់ ចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោលគឺផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% សម្រាប់អ្នកមានសំណាង ១០០០ នាក់!

សូមបញ្ជាក់ថា Cellcard Club គឺថ្នាលមួយដែលផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍និងភាពរីករាយបន្ថែម ពីលើសេវាកម្មសែលកាតដែលមានស្រាប់ រួមទាំងមានផ្តល់នូវរង្វាន់ជូនអតិថិជនដ៏ស្មោះស្ម័គ្រជាមួយអត្ថប្រយោជន៍ផ្តាច់មុខជាច្រើនទៀតផង។

ជាមួយ Cellcard Club រាល់ការភ្ជាប់គម្រោង ការបញ្ចូលទឹកប្រាក់ និងការធ្វើប្រតិបត្តិការទាំងអស់ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ និងពិន្ទុដែលអាចប្តូរយកអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប។

ដើម្បីចូលរួមជាមួយ Cellcard Club អ្នកគ្រាន់តែទាញយក Cellcard App ហើយចូលទៅកាន់ MORE បន្ទាប់មកចូលទៅកាន់ក្លឹ Cellcard Club ហើយចុច JOIN ជាការស្រេចតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២