រដ្ឋមន្រ្តីសុខាភិបាល៖ «ការពារបរិស្ថាន គឺការពារសុខភាព និងការពារអនាគតរបស់យើង»

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាមជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីចែកជូនដល់គ្រប់មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់។

បរិស្ថាន និងសុខភាព ជាបញ្ហាប្រឈមដ៏ធំមួយនាសម័យកាលបច្ចុប្បន្ននេះ។ទឹក ដី ខ្យល់ និងការបំពុលបរិស្ថានប្រចាំថ្ងៃមានផលវិបាកដោយផ្ទាល់ទៅលើសុខភាពមនុស្ស ទាំងពេលចំពោះមុខ និងរយៈពេលវែង ដែល៖

– ទទួលខុសត្រូវចំពោះការស្លាប់ប្រហែល ២៥% នៅទូទាំងពិភពលោក។

– រួមចំណែកបណ្តាលឱ្យកើតជំងឺមហារីក និងជំងឺរុំារ៉ៃទាំងឡាយ។

– ប៉ះពាល់ដល់សត្វ និងប្រព័ន្ធអេកូឡូស៊ីផងដែរ។

ប្រឈមមុខនឹងការពិតនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រយុទ្ធសាស្រ្តសុខភាពតែមួយ (ONE HEALTH) ដោយរួមបញ្ចូល៖

ទី១ សុខភាពមនុស្ស

ទី២ សុខភាពសត្វ

ទី៣ ការការពារបរិស្ថាន។

“ការការពារធម្មជាតិ មានន័យថាការការពារជីវិត”៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២