អគ្គិភ័យឆាបឆេះតូបលក់ដូរ មួយកន្លែង យ៉ាងសន្ធោន្ធៅផ្អើលសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់

ភ្នំពេញ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងឆេះបំផ្លាញសម្ភារៈអស់មួយចំនួន ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ជាច្រើនគ្រឿងបាញ់ពន្លត់កាលពីវេលាម៉ោង ១២ និង៥៨នាទីយប់រំលងអាធ្រាត ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦​ ស្ថិតនៅចំណុចក្បែរផ្សារព្រែកជ្រៃ​ ក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

-ម្ចាស់ទីតាំងមានឈ្មោះ អ៊ិន ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ (លេខទូរស័ព្ទ ។តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថាមុនពេលកើតហេតុ ដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអ្នកធ្វើដំណើរឆ្លងកាត់ឃើញក៏ស្រែកហៅរួច នាំគ្នាផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាទាញទុយោទឹក និងយកធុងដងទឹកជះជាបណ្តោះអាសន្នរួចនាំគ្នាទាក់ទងទៅមន្រ្តីមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយបន្ទាន់ ក្រោយមកក៏ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលដំណឹងខាងលើ រួចបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

 

កម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន៣គ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួស និងស្លាប់នោះទេពោលគឺខូចខាតតែប្រភេទសំណង់: រោងប្រក់សង្គសី ទំហំ០៤ម៉ែត្រx០៦ម៉ែត្រ។

-មូលហេតុ : ឆេះចង្ក្រានបាយ

-ខូចខាត៖ ចាន ឆ្នាំង ទូទឹកកក និងសម្ភារ:ផ្ទះបាយមួយចំនួន  សមត្ថកិច្ចបានបាញ់ពន្លត់ចប់ នៅម៉ោង០១ និង៤០នាទី ថ្ងៃខែឆ្នាំដដែល ។ ចំពោះមូលហេតុកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២