រន្ធត់! រថយន្ត២គ្រឿងបុកគ្នាទាំងព្រឹកពញរលឹមបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត២០នាក់ទៀតរងរបួស នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រមាណជិត២០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងរថយន្ត ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនរងគ្រោះបានធ្វើដំណើរទៅបេះស្វាយ នៅក្នុងភូមិសាស្ត្រស្រុកបាណន់ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអកុសល បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយបញ្ជូនជនរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈសាកសពជនរងគ្រោះម្នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុនៃគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងវាស់វែងបន្ថែម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២