ដឹងថាឈឺពោះជិតសម្រាលកូន ប្រឹងជិះទៅមណ្ឌលសុខភាព មិនទាន់ដល់ផង ក៏សម្រាលនៅពាក់កណ្តាលផ្លូវ

ខេត្តរតនៈគីរី ៖ ស្រ្តីម្នាក់ឈឺពោះសំរាលកូន នៅកណ្តាលផ្លូវ ត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ រួចបានដឹក បញ្ជូនមកមណ្ឌលសុខភាពតាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅម៉ោងប្រមាណជា ១០និង១៥នាទីព្រឹក។

ស្រ្ដីសំរាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណើតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ មកនៅភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវវិញ។

ស្រ្ដីសំរាលកូនខាងលើបានឈឺពោះខ្លាំង ហើយក៏បានធ្វើដំណើរមក មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ តែមកដល់ពាក់កណ្ដាលផ្លូវ ស្រ្តីនោះក៏ឈឺពោះខ្លាំង និងបានសំរាលកូននៅពាក់កណ្ដាលផ្លូវតែម្ដង ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។

សូមបញ្ជាក់ផងដែរថានៅពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវហើយ ទាំងម្ដាយទាំងកូនមានសុខភាពល្អក្រោយការសង្រ្គោះពីអ្នកគ្រូពេទ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២