ហ្វេនរបស់រ៉ាប៊ីលាន់មាត់ថា បើមិនប្លែកមិនមែនរ៉ាប៊ីទេ នៅក្នុងបទថ្មីរបស់ផលិតកម្មថោន

(ភ្នំពេញ) ៖ គ្រាន់តែចេញវីដេអូខ្លីបទចំរៀងថ្មីរបស់រ៉ាប៊ីភ្លាមអ្នកគាំទ្ររបស់រ៉ាប៊ី លាន់មាត់ថាបទរបស់រ៉ាប៊ី បើចេញមកមិនប្លែកមិនមែនរ៉ាប៊ីទេ យ៉ាងនេះក្ដីកញ្ញារ៉ាប៊ីតារាចម្រៀងប្រចាំផលិតកម្មថោន ក៏បានបញ្ជាក់ដែរថា បទចំរៀងថ្មីរបស់នាងគឺចេញមកព្រោះតែអ្នកគាំទ្ររង់ចាំនាងយូមកហើយ រ៉ាប៊ីនិយាយថា បទនេះប្លែកខុសពីបទមុនៗដែលនាងបានច្រៀង ពិសេសគឺសាច់ភ្លេង។

កញ្ញា រ៉ាប៊ី បានប្រាប់អ្នកសារព័ត៌មានBig Newsថា បទស្រលាញ់អូនត្រង់ណា បានត្រៀមសម្រាប់បំរើអារម្មណ៍អ្នកគាំទ្រច្រើនហើយខែ តែដោយសារតែមិនទាន់រួចរាល់ទើបបទនេះ ត្រៀមនៅចេញនៅពេលឆាប់ៗខាងមុខនេះ កញ្ញារ៉ាប៊ី បានបញ្ចាក់ថា ការចេញបទចំរៀងមួយនេះ ព្រោះតែអ្នកគាំទ្របានរង់ចាំបទរបស់នាងយូរមកហើយ ហើយនេះក៏ជាការបំពេញតាមបំណងរបស់អ្នកគាំទ្រ តាមរយៈបទចំរៀងដែលបញ្ហានូវរូបភាពទាក់ទាញ នៅពេលដែលបទនេះបានចេញជាផ្លូវការ។

ដោយឡែកអ្នកគាំទ្រវិញ គ្រាន់តែបទចំរៀងស្រលាញ់អូនត្រង់ណារបស់រ៉ាប៊ីបានបង្ហោះជាផ្លូវការនៅលើ​ហ្វេសបុកផ្លូវការរបស់ផលិតកម្មថោន ហ្វេនៗចូលមកខុមមិនថា រ៉ាប៊ីទៅហើយ បើមិនប្លែក មិនស៊ិចស៊ី មិនមែនរ៉ាប៊ីទេ អ្នកខ្លះទៀតក៏អន្ទះសារនឹងរង់ចាំស្ដាប់បទចំរៀងពេញផងដែរ។

សូមជម្រាបថាបទ ស្រលាញ់ត្រង់ណា ច្រៀងដោយកញ្ញា រ៉ាប៊ី និពន្ធទំនុក​ច្រៀងដោយ Manith Virayuth

និពន្ធទំនុកភ្លេងដោយ Rithy Siv និងដឹកនាំសម្ដែងដោយលោក  អុិន រិទ្ធីចិត្រ ( In Rithychit ) ដែលនឹងចេញបទចំរៀងពេញនៅពេលឆាប់ៗខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២