ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក FORD RANGER មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកបត់ត្រឡប់ក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយបង្កឡើងកាលពីវេលាម៉ោង ១០:០០នាទី យប់ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HF6350 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានស៊ីញ៉ូបត់ឆ្វេង បម្រុងនឹងត្រឡប់ក្រោយវិញ ភ្លាមៗនោះដែរស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក FordRanger ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 2BL-7960 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកឡំប្រឺតាចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះដែរ ភាគីទាំងសងខាងចុះមកធ្វើការ សម្របសម្រួលគ្នា។


បន្ទាប់ពីកើតហេតុ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូឡំប្រឺតាទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាង
ដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ វិសាល

