បុរសម្នាក់មិនដឹងថា មានវិបត្តិអ្វីបានធ្វើអត្តឃា.តច.ងកស.ម្លា.ប់ខ្លួននៅក្នុងបន្ទប់ទឹកចោលប្រពន្ធ និងកូនទើបតែកើតបាន១ខែ​

ភ្នំពេញ​ ៖ បុរសម្នាក់បានសម្រេចចិត្តយកក្រម៉ាចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកចោលប្រពន្ធ និងកូនទើបតែកើតបាន១ខែ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះត្រូវជាប្តីបានផ្លាស់ខោអាវចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹក ​ក្រោយមកដោយស្រ្តីជាប្រពន្ធចាំយូពេកមិនឃើញចេញមកវិញក៏ចូលទៅគោះទ្វារបន្ទប់ទឹកស្រែកហៅ តែបុរសរងគ្រោះមិនឆ្លើយតបក៏សម្រេចច្រានទ្វារចូលទៅ ស្រាប់តែស្រឡាំងកាំងឃើញប្តីចងកសម្លាប់ខ្លួនបាត់ទៅហើយ រួចក៏បានទាក់ទងទៅម្ដាយបុរសរងគ្រោះឲ្យមកទីតាំងកើតហេតុ ហើយម្តាយមិនអស់ចិត្តបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បញ្ជូនមកក្បែរបន្ទប់ជួលវិញ។

ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យឲ្យចុះមកពិនិត្យទៅលើសពបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថា សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២