ភ្នំពេញ៖ ពិតជាអស្ចារ្យខ្លាំងណាស់ រយៈពេល 4ឆ្នាំ ដែលអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោករង់ចាំបានមកដល់ហើយ ការប្រកួតព្រឹត្តិការណ៍បាល់ទាត់កម្រិតពិភពលោក FIFA WORLD CUP បានឈានចូលមកដល់ជាថ្មី ។

ព្រឹត្តិការណ៍មួយនេះ តែងតែធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោកទាំងអាស៊ី និងអឺរ៉ុប មានក្តីរំភើបជាខ្លាំង ចំពោះការប្រកួតនីមួយៗ។
ខណៈដែលការរៀបចំកម្មវិធីបើកយ៉ាងអធិកអធម ក្នុងនោះទងជាតិកម្ពុជា ក៏មានវត្តមាននៅក្នុងពិធីបើកការប្រកួតជើងឯកពិភពលោក World Cup កាលពីយប់ម៉ិញ នៅកីឡដ្ឋាន Estadio Azteca ប្រទេសម៉ិកស៊ិក ដែលរូបភាពនេះត្រូវបានបង្ហោះដោយ Reuters។

នេះជារឿងដ៏រំភើបសម្រាប់ប្រជាជនកម្ពុជា ដែលម្ចាស់ផ្ទះម៉ិកសិកូបានរៀបចំទង់ជាតិនៃ“កម្ពុជា” នៅថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងរយៈពេល៤ឆ្នាំម្ដង FIFA World Cup 2026 កាលពីយប់ម៉ិញនេះ ជូនអ្នកគាំទ្រនៅកម្ពុជាទាំងអស់ ដែលទន្ទឹងរង់ចាំថ្ងៃនេះជាយូរមកហើយ ទោះមិនបានមកលេង World Cup ដូចគេ ក៏គេចាត់ទុកយើងជាប្រជាជាតិមួយ ដែលបានពុះពារដើម្បីបាល់ទាត់ ៕

ដោយ៖ វិកគី

