ភ្នំពេញ៖ ច្បាស់ជារញ្ជួយសង្វៀន WURKZ សេនាគុនខ្មែរ យ័ន្ត8ទិសហើយ សប្តាហ៍នេះបងប្អូន ព្រោះកីឡាករដែលត្រូវប្រកួតលក្ខណៈម៉ារ៉ាតុនឃីកបុកស៊ីងដណ្តើមពានរង្វាន់ ប្រភេទទម្ងន់ (57Kg)នោះ សុទ្ធតែកំពូលអ្នកលេងកណ្តាប់ដៃ មានដូចជា៖ កីឡាករល្អដៃប្រល័យគូប្រកួត ធន់ ស៊ីយ៉ូន, អ្នកប្រយុទ្ធមហាទម្ងន់ដៃ ពេជ្រ សុខា,កំពូលល្បឿនកណ្តាប់ដៃ រឿង ឌីណា, អ្នកលេងកណ្តាប់ដៃវ័យក្មេង នួន ចក់រ៉ាជូ។ចាំមើលៗមានរឿងអ្វីខ្លះកើតឡើងនៅលើសង្វៀនថ្ងៃស្អែកនេះ។

ក្រៅពីព្រឹត្តិការណ៍ប្រកួតម៉ារ៉ាតុនដណ្តើមពាននោះ ក៏មានការប្រកួតគូមិត្តភាពអន្តរជាតិគុនខ្មែរនៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត8ទិសនេះផងដែរ ក្នុងនោះកំពូលអ្នកប្រយុទ្ធចិត្តសាស្រ្តធ្លាប់ល្បីនៅជប៉ុនវិលមកជាថ្មីលើដែនដីសង្វៀនចាស់ លឺថា កាចគ្រាន់បើកីឡាករ ខេម ចាន់ ណាត់ ប៉ះកីឡាករចិន QU ZONGTAI (57Kg)។
កីឡាករកំពុងឡើងជើងទើបប្រកួតឈ្នះថ្មីៗនោះ បានប្តេជ្ញាយកជោគជ័យជូនក្លឹបថ្មីបន្តបន្ទាប់គឺកីឡាករ ឡុង អាឆើត មកប៉ះជាមួយកីឡាករម៉ីយ៉ាន់ម៉ា អ៊ុង តេ គីយ៉ាវ AUNG HTET KYAW (63.5Kg)។
អ្នកលេងរន្ទះជើងខណ្ឌឬស្សីកែវត្រកូលសូត្រ លោកមេទ័ពរងសូត្រវាសនា គុនខ្មែរ ត្រូវប៉ះកីឡាករអូបេគីស្ថាន ទុយជាវ នេម៉ាតចន TUYCHIEV NEMATJON (67Kg)។
ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំស្អែកនេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ Town ។ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍Town ,ផេកហ្វេសប៊ុក Town Plus Media និង Wurkz ផងដែរ៕

ដោយ៖ វិកគី

