រកឃើញហើយ ព្រះសង្ឃចាក់សាក់លើរាងកាយស្រ្តី ហើយបង្ហោះវីដេអូតាមបណ្ដាញសង្គមនោះ គឺគង់នៅវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ឥឡូវមន្ទីរធម្មការខេត្ត រួមជាមួយមន្ត្រីសង្ឃបានចាប់ផ្សឹករួចហើយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ និងពិនិត្យទឹកនោមរកឃើញមានសារធាតុញៀនចំនួន៥អង្គទៀត។


លោកសង្ឃគង់នៅវត្តសំរោងលើ ដែលរកឃើញមានសារធាតុញៀន ហើយត្រូវបានចាប់ផ្សឹកនោះរួមមាន៖
១ ឈ្មោះ តោ សុផាត (ជាអ្នកចាក់សាក់លើរូបរាងកាយស្រ្តី)
២ ឈ្មោះ ចាន ឌីណា
៣ ឈ្មោះ យួន មករា
៤ ឈ្មោះ វ៉ាត សុវណ្ណ
៥ ឈ្មោះ កែ សុខហេង

ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ ស្រាថ្នាំចំនួន ២ដប និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន។ ករណីនេះ ត្រូវបានចាប់ផ្សឹក ប្រគល់ឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ រៀបចំនីតិវិធីតាមផ្លូវច្បាប់៕


