អាណិតណាស់ បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែទៅលក់ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកបណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែយកទៅលក់ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានរេចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលទៅថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២៦​ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក camry ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររ៉ឺម៉ករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោរចុះមកដល់រួចវាស់វែងយករថយន្តនិងម៉ូតូសណ្ដាងរម៉កទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២