ភ្នំពេញ៖ គូមិត្តភាពអន្តរជាតិក្នុងមហាព្រឹត្តិការណ៍ លេខកូដមរណៈ 8:8 (Death Code 8:8)ដែលនឹងនាំយកផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្រគុនខ្មែរនឹងមកដល់ជាថ្មី នាថ្ងៃទី0៨ ខែសីហា ឆ្នាំ២០២៦ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន សូមអញ្ជើញចូលរួមទស្សនាដោយសេរី ។


សមាសភាពកីឡាករនិងគូប្រកួតដែលត្រូវចូលរួមប្រកួតរូមមាន៖នាគមាសឃីម បូរ៉ា ត្រូវប៉ះជាមួយម្ចាស់ខ្សែក្រវ៉ាត់ពីរស្ថាប័នមកពីចិនកីឡាករហ្សាំង ស៊ីចេង ។ ចំណែករីគី សេងថង និងត្រូវជួបប្រកួតជាមួយអ្នកប្រយុទ្ធមុខតាន់ ស្បែកស្វិតមកពីប្រទេសរុស្សីកីឡាករ លីយ៉ា សេនកូ ។ កីឡាករទូច ដេវីដវិញនឹងត្រូវធ្វើការងារធ្ងន់ ត្រូវប៉ះអ្នកប្រយុទ្ធកំពូលល្បិច ម្ចាស់ខ្សែក្រវ៉ាត់ បារាំង អាប់ឌែល ហ្វាតតា មីណៃ ។ អ្នកប្រយុទ្ធចិត្តសាស្រ្ត កណ្តាប់ដៃដែក រិន ដេវីត ក៏នឹងត្រូវជួបប្រកួតជាមួយ ហាំមើរ ស៊ូហ្ស៊ូគី កំពូលអ្នកលេងអាវុធជប៉ុន ម្ចាស់ខ្សែក្រវ៉ាត់៣សម័យកាល ។តារាទើបរះក្នុងដួងចិត្តអ្នកគាំទ្រគុនខ្មែរបច្ចុប្បន្ន ឌឹម សារុំ និងត្រូវប៉ះកីឡាករ នីមហ្គេរែល មកពីប្រទេស ម៉ុងហ្គោលី ។
Wurkz ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់ នៅសល់៣គូពិសេសទៀតចង់ដឹងថា ជាកីឡាកររូបណានោះ កុំភ្លេចរង់ចាំតាមដាន និងចូលរួមទស្សនាឱ្យបានច្រើនកុះករ ដោយសេរី ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទ្សសន៍ TOWN និងហ្វេសបុកផេក TOWN FULL HDTV និងផេក Wurkz ផងដែរ៕

ដោយ៖ វិកគី

