សមាជិកសភាទាំងអស់របស់បក្សប្រឆាំងនៅហុងកុង ប្រកាសលាលែងពីតំណែង

(ហុងកុង)៖នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សមាជិកសភាទាំងអស់របស់ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិតេយ្យក្នុងសភាហុងកុង បានប្រកាសលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ការលាលែងចេញពីតំណែងរបស់សមាជិកសភានេះបានកើតឡើង បន្ទាប់ពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាលកំពុងរងការវាយប្រហារជាបន្តបន្ទាប់ ក្រោយពីទីក្រុងប៉េកាំង អនុម័តច្បាប់សន្តិសុខជាតិថ្មី កាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃពុធម្សិលមិញ សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៥នាក់ បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីទីក្រុងប៉េកាំងបានហាមឃាត់មិត្តរួមការងាររបស់ពួកគេ ០៤រូប មិនឱ្យចូលកាន់តំណែង។ អ្នកទាំង ០៤រូបនោះ ត្រូវដកសិទ្ធិដោយសភាចិនក្រោមការចោទប្រកាន់ថា បានប្រព្រឹត្តិទង្វើដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិចិន។

មេដឹកនាំទីក្រុងហុងកុងត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការក្រោមការគាំទ្រពីទីក្រុងប៉េកាំង ប៉ុន្តែពាក់កណ្តាលនៃអាសនៈចំនួន ៧០ ត្រូវបានផ្តល់ជូនពលរដ្ឋ ៧.៥លាននាក់ នូវឱកាសដ៏កម្រដើម្បីបញ្ចេញសំឡេងរបស់ពួកគេ នៅក្នុងសន្លឹកឆ្នោត។ ការវាយតប់គ្នានិងការតវ៉ានានាតែងតែផ្ទុះឡើងជាប្រចាំនៅក្នុងសភាហុងកុង ដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យដែលជាក្រុមសំឡេងភាគតិច តែងតែប្រើប្រាស់វិធីនេះ ដើម្បីព្យាយាមបញ្ឈប់សេចក្តីព្រាងច្បាប់ដែលពួកគេប្រឆាំង។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសអង់គ្លេសបានអះអាងថា ប្រទេសចិនបានរំលោភសន្ធិសញ្ញាទ្វេភាគីដ៏សំខាន់របស់ខ្លួនលើហុងកុងដោយដាក់ចេញនូវច្បាប់ថ្មីដើម្បីធ្វើឱ្យសមាជិកសភាជាប់ឆ្នោតនៅក្នុងអាណានិគមអង់គ្លេស និងព្រមានថានឹងដាក់ទណ្ឌកម្មទៅលើប្រទេសចិនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២