លោក ភោ សុផានិត ជាពាណិជ្ជករ និងអតីតពិធីករល្បីឈ្មោះមួយរូប ត្រូវបានដោះលែងអោយនៅក្រៅឃុំវិញហើយ

ភ្នំពេញ ៖ ក្រោយពីការចាប់ឃាត់ខ្លួន និងធ្វើការសាកសួរ អតីតពិធីករ លោក ភោ សុផានិត រហូតមកដល់​ព្រលប់ ថ្ងៃទី​១៧ ខែវិច្ឆិកា ត្រូវបាន លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច មិន​ឃុំខ្លួនទេ និងបាន​ដោះលែងអោយនៅក្រៅឃុំ ក្រោយដាក់ប្រាក់តម្កល់ធានាសំណង​ ពាក់ព័ន្ធ​បទល្មើស ចេញ​សែក​គ្មាន​ប្រាក់ អោយ​ម្ចាស់បំណុល។​

​សមត្ថកិច្ច ចាប់ខ្លួន​អតីត​ពិធីកររូប​នេះ កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ធ្វើ​នៅ​ចំណុច​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះ​មុនី​ង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន (ចេញសែកគ្មានប្រាក់) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ​១៣០០ «​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា លោក ភោ សុ​ផានិត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២