សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន ស្រ្តីចំណាស់ម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍និងខណ្ឧ បង្រ្កាបជាក់ស្ដែង ដោយឃាត់ខ្លួនជនសង្ស័យស្រ្តីម្នាក់ ករណីជួញដូដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីម៉ោង៦ល្ងាច នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះផុន ភា អាយុ៥៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ១៨៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

សម្ភារៈដកហូត ៖ -ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់។ -ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២