នាយករដ្ឋមន្រ្តីថៃ នឹងប្រើប្រាស់គ្រប់ច្បាប់ទាំងអស់ដើម្បីប្រឆាំងនឹងក្រុមបាតុករ

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងប្រើប្រាស់គ្រប់ច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករដែលបានទាមទារឱ្យដកតំណែងរបស់លោក និងការកែទម្រង់របបរាជានិយមរបស់ព្រះមហាក្សត្រ Maha Vajiralongkorn។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ការប្រកាសរបស់លោកប្រាយុទ្ធនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់បានគប់ថ្នាំលាបនៅទីបញ្ជាការប៉ូលីសថៃ ដែលពួកគេបាននិយាយថាជាការឆ្លើយតបចំពោះប៉ូលីសដែលប្រើកាណុងបាញ់ទឹក និងឧស្មន័ទឹកភ្នែកដែលធ្វើឱ្យមនុស្សរាប់សិបនាក់ឈឺចាប់កាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះលោកប្រាយុទ្ធបានគូសបញ្ជាក់ថា“ស្ថានភាពមិនមានភាពប្រសើរឡើងទេនៅទីនេះ ភាគរយនៃការកើនឡើងអំពើហឹង្សាកាន់តែច្រើន ប្រសិនបើមិនត្រូវបានដោះស្រាយទេ វាអាចបំផ្លាញប្រទេស និងរាជានិយមដែលជាទីស្រឡាញ់។ រដ្ឋាភិបាលនឹងពង្រឹងសកម្មភាពរបស់ខ្លួន និងប្រើប្រាស់ច្បាប់គ្រប់មាត្រាទាំងអស់ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលរំលោភច្បាប់” ។

ទោះជាយ៉ាងណា លោកប្រាយុទ្ធមិនបានបញ្ជាក់ថាតើមាត្រា១១២ ដែលហាមឃាត់ការប្រមាថដល់អង្គព្រះមហាក្សត្រត្រូវបានរួមបញ្ចូលដែរឬយ៉ាងណាទេ។ កាលពីដើមឆ្នាំនេះ លោកប្រាយុទ្ធក៏ធ្លាប់បានប្រកាសម្តងហើយថាមាត្រា១១២ មិនត្រូវបានប្រើសម្រាប់ពេលនេះ ស្របតាមការស្នើសុំរបស់ព្រះមហាក្សត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២