ចិនច្រានចោលការចោទប្រកាន់ពីអាមេរិកនិងអង់គ្លេស ជុំវិញបញ្ហានៅទីក្រុងហុងកុង

ប៉េកាំង៖ ប្រទេសចិនបានច្រានចោលការវាយប្រហារចុងក្រោយលើគោលនយោបាយរបស់ខ្លួនចំពោះទីក្រុងហុងកុពីសំណាក់សហរដ្ឋអាមេរិកនិងអង់គ្លេស ដោយចិនបាននិយាយថាពួកគេគួរតែទទួលយកការពិតថាអតីតអាណានិគមអង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យប្រទេសចិនវិញហើយនៅឆ្នាំ១៩៩៧។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីថ្ងៃព្រហស្បតិ៍ ១៩ វិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយស្តីពីហុងកុងដែលចេញដោយសហរដ្ឋអាមេរិក, អង់គ្លេស, អូស្ត្រាលី,  កាណាដា និងនូវែលសេឡង់ដែលរួមគ្នាបង្កើតជាក្រុមស៊ើបការណ៍សម្ងាត់មួយដែលត្រូវគេស្គាល់ថាជាក្រុមប្រទេស “ភ្នែកប្រាំ”។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “មិនថាពួកគេមានភ្នែក ៥ ឬ ១០ ភ្នែកនោះទេប្រសិនបើពួកគេហ៊ានធ្វើបាបប៉ះពាល់ដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ពួកគេគួរតែប្រយ័ត្នចំពោះភ្នែករបស់ពួកគេដែលអាចនិងមើលមិនឃើញតទៅទៀត” ។

លោក Zhao Lijian បាននិយាយបន្ថែមថា “ហុងកុងគឺជាផ្នែកមួយដែលពិបាកនិងគ្រប់គ្រងរបស់ប្រទេសចិន ហើយមន្ត្រីសាធារណៈហុងកុងត្រូវតែស្មោះត្រង់ចំពោះមាតុភូមិ នេះគឺជាក្រមសីលធម៌នយោបាយមូលដ្ឋាននៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក”។

គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសទាំង៥ ដែលមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេបានចេញសេចក្តីថ្លែងការណ៍រួមមួយថា ដំណោះស្រាយរបស់រដ្ឋាភិបាលចិន ដែលបានឈានដល់ការដកសិទ្ធិតំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៤រូបនៅហុងកុង គឺជាសកម្មភាពមួយដើម្បីបំបិទសំលេងរិះគន់ ពីសំណាក់ក្រុមប្រឆាំង និងបានហៅសេចក្តីសម្រេចនេះថាជាការរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ចិន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ឱ្យទីក្រុងហុងកុងនូវស្វ័យភាពនិងសេរីភាពនៃការបញ្ចេញមតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២