លោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់នឹងលទ្ធលបោះឆ្នោតនៅរដ្ឋPennsylvania

អាមេរិច៖ ប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងទៅតុលាការឧទ្ធរណ៍ជុំវិញការបដិសេធរបស់ចៅក្រមសហព័ន្ធចំពោះបណ្តឹងតវ៉ាពីការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងរដ្ឋ Pennsylvania។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

Pennsylvania ជារដ្ឋប្រទាញប្រទង់ដែល លោក បៃឌិន បានឈ្នះមួយនេះ ក្រុមយុទ្ធនាការរបស់លោក ត្រាំ បានដាក់ពាក្យបណ្ដឹង ឲ្យបោះចោលសន្លឹកឆ្នោតរាប់លានសន្លឹក ដែលបោះតាមសំបុត្រប្រៃសណីយ៍ ដោយចោទថា មានការលួចបន្លំដ៏ច្រើនដែលជួយឲ្យលោក បៃឌិន ឈ្នះ។

មេធាវីផ្ទាល់ខ្លួនលោក ត្រាំ គឺលោក Rudy Giuliani អះអាងថា ក្នុងតំបន់ខ្លះនៃរដ្ឋ Pennsylvania អ្នកបោះឆ្នោតត្រូវបានអនុញ្ញាតឲ្យកែកំហុសលើសន្លឹកឆ្នោតរបស់ពួកគេ។

លោកចៅក្រម Matthew Brann លើកឡើងថា “បណ្ដឹងរបស់លោក ត្រាំ មិនបានបង្ហាញភស្តុតាងពីការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកាឡើយ ហើយអ្វីដែលត្រូវបានបង្ហាញឲ្យតុលាការ គឺការចោទប្រកាន់មិនច្បាស់លាស់។ ការបដិសេធបណ្ដឹងនេះ នឹងបើកផ្លូវដល់ការទទួលស្គាល់ជាផ្លូវការជ័យជម្នះរបស់លោក បៃឌិន ក្នុងរដ្ឋនេះ “។

ទោះជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំនិងមេធាវីរបស់លោក បានជូនដំណឹងអំពីការប្តឹងទៅតុលាការឧទ្ធរណ៍ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ២២ វិច្ឆិកា គឹមួយថ្ងៃបន្ទាប់ពីចៅក្រមបានចេញដីកា បដិសេធការចោទប្រកាន់អំពីភាពមិនប្រក្រតីដែលបានកើតឡើងជាមួយនឹងសន្លឹកឆ្នោតផ្ញើតាមអ៊ីមែល មិនតែប៉ុណ្ណោះ លោក ត្រាំ មិនសហការ និងថែមទាំងរារាំងការផ្ទេរអំណាចទៅឲ្យលោក បៃឌិន តាមរយៈការរារាំងលោក បៃឌិន ពីការទទួលព័ត៌មានសម្ងាត់ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២