ក្រោយរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវ ឲ្យវិស័យឯកជនវិនិយោគ កម្ពុជា នឹងអាចទទួលបាន ផ្លូវថ្មី៣ខ្សែ និងស្ពានឆ្លងកាត់ទន្លេ១កន្លែង

ភ្នំពេញ ៖ កម្ពុជា និងបានប្រើប្រាស់ផ្លូវថ្មី៣ខ្សែ និងស្ពានឆ្លងកាត់ទន្លេ១ កន្លែង អាចនិងកើតឡើង ក្រោយរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវ ឲ្យវិស័យឯកជនវិនិយោគ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី លោកសូរ វិចទ័រ អ្នកសិក្សាបច្ចេកទេជំនាញផ្លូវថ្នល់ នៃក្រសួងសាធារណៈការ នឹងដឹកជញ្ជូន នៅថៃ្ងទី២៣ ខែវិច្ឆិកានេះ។

ទី១.ស្ពានភ្ជាប់ភ្នំពេញទៅតំបន់ស្វាយជ្រំ ប្រទេសកូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ហើយថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយ សាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារ បច្ចេកទេស នៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង ដែលមិនទាន់អាចបញ្ជាក់ ពីទីតាំង និងទំហំទឹក ប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍បញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដី នៃខណ្ឌជ្រោយចង្វារ ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទី២ គម្រោងផ្លូវបាត់ដំបង-សៀមរាប គម្រោង សាងសង់ ផ្លូវជាតិថ្មី ត ភ្ជាប់ពីខេត្តបាត់ដំបង ឆ្ពោះទៅ ខេត្តសៀមរាប ចម្ងាយ ៧២.១៥៤ ម៉ែត្រ (ជាង៧២គីឡូម៉ែត្រ)។ ផ្លូវនេះ មានផលប្រយោជន៍ ប្រមាណ៦៥ ភាគរយ ក្នុងការ ដឹកជញ្ជូន អ្នកដំណើរ និង ប្រមាណ៧០ ភាគរយ នៃការដឹកទំនិញហើយចំណេញទាំងពេលវេលា និង ចម្ងាយផ្លូវជិតជាងផ្លូវមុនជាង ១០០ គីឡូ ម៉ែត្រហើយចំណាយថវិកា តិចជាង។ សម្រាប់ ទុនវិនិយោគ ចំនួន ទឹកប្រាក់ ២៨៨.៨៨០.០០០ ដុល្លារ ជាហិរញ្ញប្បទានសហប្រតិបត្តិការជាមួយ សាធារណរដ្ឋ ប្រជាមានិតចិន។ ឯការចំណាយដល់ផលប៉ះពាល់ គោលនយោបាយជារបស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការសាងសង់៤០ខែ គ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៤។

ទី៣.ផ្លូវក្រវាត់ក្រុងទី៤ ផ្លូវក្រវាត់ក្រុងទី៤នេះ ទំនងជាភ្ជាប់ផ្លូវជាតិលេខ៤១ ទៅផ្លូវជាតិលេខ៥១ ដែលធ្លាប់បានបង្ហាញលើគេហទំព័រក្រសួងសាធារណការរួចហើយ និងលើកយប្រធានបទនេះ នៅក្នុងកិច្ចប្រជុំឆាប់ៗនេះផងដែរ។

សូមបញ្ជាក់ថា ៖ កាលពីសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាពេលកន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានមានប្រសាសន៍ថា៖ផ្លូវក្រវ៉ាត់ក្រុងទី៤ត្រូវបានដាក់ ឱ្យធ្វើការសិក្សាហើយ គម្រោងនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងសិក្សាដោយក្រុមហ៊ុនចិននោះផងដែរ។ ចំពោះទីតាំងលម្អិតពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ មិនទាន់បង្ហាញជាផ្លូវការនោះទេ។ ទី៤-ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតគម្រោង សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះមានប្រវែងប្រមាណ ១៦០គីឡូវម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងសាងសង់។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មាន៣ជម្រើស ផ្អែកតាមទីតាំងភូមិសាស្ត្រនិងផល ប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូ ម៉ែត្រក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់ រវាងកម្ពុជា និងវៀតណាម។

ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុ ពីក្រុមហ៊ុននៅពាក់ កណ្ដាលកាលពី ខែតុលាខែវិច្ឆិកានិងធ្នូឆ្នាំ២០២០នេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២