តារាសិល្បៈជាច្រើនរូបរំភើប និងមានមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍«ភិមានអាកាស Boostrong Kun Khmer Fight Clubbing»នៅលើទឹកដីអង្គរនឹងផ្សាយទៅកាន់ប្រទេសជាង២០០ នៅជុំវិញពិភពលោក នាំមកជូនផ្តាច់មុខដោយBoostrong

ភ្នំពេញ៖ តារាសិល្បៈជាច្រើនរូបបានបង្ហាញនូវអារម្មណ៍រំភើបចិត្ត និងមោទនភាពយ៉ាងខ្លាំង នៅពេលបានឃើញការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យ«ភិមានអាកាស Boostrong Kun Khmer Fight Clubbing»នៅលើទឹកដីអង្គរ ដែលជាបេតិកភណ្ឌដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងជាមោទនភាពរបស់ប្រជាជនកម្ពុជា។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Town News ក្រុមសិល្បករដែលមកថតក្នុងកម្មវិធីផ្ទះលេខ 1 ផ្ទះលេខ 2 ដឹកនាំដោយលោកតា Victor ក្រុមសិល្បករ សិល្បការិនីបានបង្ហាញអារម្មណ៍រំភើបចង់ឱ្យមហាជនគាំទ្រកម្មវិធីមួយនេះឲ្យបានច្រើនកុះករ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបង្ហាញពីភាពអស្ចារ្យនៃកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកកម្ពស់កិត្យានុភាពជាតិ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិថែមទៀត។

ព្រឹត្តិការណ៍ ‘Phimean Akas BOOSTRONG Kun Khmer Fight Clubbing’នៅសៀមរាប គឺជាបេះដូងវប្បធម៌ខ្មែរ ដែលបង្ហាញតាមរយៈភាពអស្ចារ្យនៃប្រាសាទបុរាណជាច្រើន ជាមួយចម្លាក់ក្បាច់គុនបុរាណខ្មែរលើជញ្ជាំងប្រាង្គប្រាសាទ ដែលបញ្ជាក់ថា ក្បាច់គុនបុរាណខ្មែរគឺជាក្បាច់គុនចំណាស់ជាងគេក្នុងតំបន់។ តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិ និងអន្តរជាតិនឹងធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះទៅកាន់បណ្តាប្រទេសជាង ២០០ នៅលើពិភពលោក ដែលនឹងបានឃើញពីវប្បធម៌ និងក្បាច់គុនដ៏អស្ចារ្យរបស់ខ្មែរ រួមជាមួយការប្រកួតដ៏អស្ចារ្យរបស់កីឡាករគុនខ្មែរលំដាប់កំពូលប្រចាំប្រទេស មានដូចជា៖ ធឿន ធារ៉ា, ពេជ្រ សម្បត្តិ, អេ អាំម៉ារីន, ម៉ឺន មេឃា, ឈឿន ល្វៃ, សោម វិន័យ និងផានិត គុនខ្មែរ។ BOOSTRONG តែងតែលើកស្ទួយគុនខ្មែរឡើងដល់កម្រិតកំពូល។

អ្វីដែលកាន់តែពិសេស និងធ្វើឱ្យមហាជនមានមោទនភាពនោះ គឺការផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅកាន់ជាង២០០ ប្រទេសជុំវិញពិភពលោក ដែលជាឱកាសដ៏ល្អក្នុងការឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីក្បាច់គុនបុរាណខ្មែរ ព្រមទាំងសក្តានុពលនៃវិស័យកីឡា និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

សម្រាប់តារាសិល្បៈជាច្រើនរូប ការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនៅលើទឹកដីអង្គរនេះ គឺជារូបភាពដ៏មានអត្ថន័យ ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណខ្មែរ មរតកវប្បធម៌ និងសក្តានុពលនៃការផ្សព្វផ្សាយទៅកាន់ពិភពលោក។ នេះក៏ជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកស្រឡាញ់គុនខ្មែរ និងអ្នកដែលកំពុងចូលរួមអភិរក្ស ព្រមទាំងអភិវឌ្ឍកីឡាប្រពៃណីជាតិឱ្យកាន់តែរីកចម្រើន។

ជារួមព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ដែលធ្វើឱ្យក្បាច់គុនបុរាណខ្មែរកាន់តែមានភាពលេចធ្លោ និងជួយឱ្យមរតកដ៏មានតម្លៃនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនអន្តរជាតិ។

គុនខ្មែរ មោទនភាពជាតិ មរតកដូនតា និងជាអត្តសញ្ញាណខ្មែរដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា និងលើកស្ទួយឱ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិ។ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺមានកិច្ចសហការរវាងស្ថានីយ៍ទូរស្សន៍ TOWN FULL HDTV,ស្ថាប័ន FIGHT CLUBBING និង ទូរស្សន៍ DAZN ឧបត្ថម្ភដោយ BOOSTRONG ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ហើយក៏មានធ្វើការផ្សាយផ្ទាល់ពីព្រះលានជល់ដំរីសៀមរាបអង្គរចាប់ពីម៉ោង៧យប់តទៅ៕

  
ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២