មន្ត្រីនគរបាលអន្តោប្រវេសន៍ស្រុកកៀនស្វាយម្នាក់បានដេកស្លាប់​នៅលើគ្រែក្នុងផ្ទះ

មន្ត្រីនគរបាលផ្នែកអន្តោប្រវេសន៍ស្រុកកៀនស្វាយម្នាក់បានដេកស្លាប់​នៅលើគ្រែក្នុងផ្ទះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ មន្ត្រីគរបាលផ្នែកអន្តោប្រវេសន៍ដែលស្លាប់នេះមានឈ្មោះ ហៀក អឹមសាក់ អាយុ៤៤ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិយកបាត្រ សង្គាត់ក្បាលកោះ ខណ្ឌច្បារច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា គាត់បានដួលបណ្តាល​ឱ្យស្លាប់តែម្តង។ ហើយប៉ុន្មានថ្ងៃនេះ​គាត់ទៅប្រចាំការ​នៅក្រុងសំពូន ខេត្តកណ្តាល៕

ដោយ៖ ឧត្តម

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២