ក្រសួងធនធានទឹកប្រកាសថា អាកាសធាតុនឹងត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ ចាប់ផ្តើមពី សប្ដាហ៍ទី១ ដល់ សប្ដាហ៍ទី៣ ខែធ្នូ

ភ្នំពេញ ៖ ក្រសួង ធនធានទឹក និង ឧតុនិយម បានចេញ សេចក្តីប្រកាស ព័ត៌មាន ស្តីពី ស្ថានភាព អាកាសធាតុ និងសូម ជម្រាប ជូនដំណឹង ដល់ សាធារណជន ឲ្យ បាន ជ្រាបថា តាមរយៈ ការតាមដាន និង ការវិវត្ត ជាក់ស្តែង នៃ ស្ថានភាព អាកាសធាតុ បង្ហាញ ឲ្យ ឃើញថា ដោយសារ ឥទ្ធិពល នៃ បាតុភូត ឡា នី ណា (La Nina ) បានធ្វើ ឲ្យ ជ្រលង សម្ពាធ ខ្ពស់ ពី ប្រទេស ចិន រុញ ចុះ មកក្រោម ខ្លាំង និង គ្របដណ្តប់ មកលើ កម្ពុជា នឹងធ្វើ ឲ្យ អាកាសធាតុ ចាប់ផ្តើម ចុះ ត្រជាក់ លើក ទី ១ ចាប់ពី សប្ដាហ៍ ទី ១ ដល់ សប្ដាហ៍ ទី ៣ ខែធ្នូ ។

តាម ការ ព្យាករ លក្ខណៈ បែបនេះ នឹងធ្វើ ឲ្យ ព្រះរាជាណាចក្រ កម្ពុជា ក្នុង រដូវរំហើយ ខាងមុខនេះ ( ខែធ្នូ ឆ្នាំ ២០២០- ខែមករា ឆ្នាំ ២០២១ ) ស្ថានភាព ធាតុអាកាស នឹង ចុះ ត្រជាក់ ជាង បណ្តា ឆ្នាំ កន្លងទៅ ។

អាកាសធាតុ នឹង ចាប់ផ្តើម ចុះ ត្រជាក់ លើក ទី ១ ចាប់ពី សប្ដាហ៍ ទី ១ ដល់ សប្ដាហ៍ ទី ៣ ខែធ្នូ ឆ្នាំ ២០២០ ។ នៅក្នុង អំឡុង ពេលនោះ មាន ថ្ងៃ មួយចំនួន ធាតុអាកាស អាច នឹង ចុះ ត្រជាក់ ពី មធ្យម ទៅ បង្គួរ ក្នុងនោះ មាន ៖ បណ្តា ខេត្ត នៅ ភាគ ខាងលើ ក្នុងភូមិ សាស្ត្រ តំបន់ ជួរ ភ្នំ ដងរែក និង ខ្ពង់រាប ភាគ ឦសាន សីតុណ្ហភាព អប្បបរមា នឹង ធ្លាក់ ចុះមក នៅក្នុង រង្វង់ ពី ១៨C ទៅ ២១C។ បណ្តា រាជធានី ខេត្ត ដទៃទៀត សីតុណ្ហភាព អប្បបរមា ក្នុង រង្វង់ ពី ១៩C ទៅ ២២C ។

ក្រសួង ធនធានទឹក បន្តថា ធាតុអាកាស នឹង ចុះ ត្រជាក់ លើក ទី ២ ដោយ ចាប់ពី សប្ដាហ៍ ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់ បំណាច់ ខែមករា ឆ្នាំ ២០២១ ។ ក្នុងអំឡុង ពេលនោះ ធាតុអាកាស នឹង ចុះ ត្រជាក់ ខ្លាំង និង ត្រជាក់ យូរ ច្រើន ថ្ងៃ ក្នុងនោះ មាន ៖ បណ្តា ខេត្ត នៅ ភាគ ខាងលើ ក្នុងភូមិ សាស្ត្រ ជាប់ តំបន់ភ្នំ និង តំបន់ ខ្ពង់រាប ភាគ ឦសាន សីតុណ្ហភាព អប្បបរមា អាច នឹង ធ្លាក់ ចុះមក នៅក្នុង រង្វង់ ពី ១៦C ទៅ ១៩C ។ បណ្តា ខេត្ត ដទៃទៀត សីតុណ្ហភាព អប្បបរមា នៅក្នុង រង្វង់ ពី ១៨C ទៅ ២១C។

ក្រសួង ធនធានទឹក និង ឧតុនិយម បាននិងកំពុង បន្ត តាមដាន យ៉ាង យកចិត្តទុកដាក់ លើ បាតុភូតធម្មជាតិ នេះ ហើយនឹង ជម្រាបជូន ព័ត៌មាន បន្តបន្ទាប់ ទៀត ក្នុងករណី អាកាសធាតុ មានការ ប្រែប្រួល ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២