សម្រេចហើយ ! ស្ត្រីម្នាក់ដែលយកកាំបិតអារ.មុខ ក្មេងស្រីអាយុ៥ឆ្នាំ ដេរជាង១០០ថ្នេរនោះ ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ១២ឆ្នាំ

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល។

សូមបញ្ជាក់ថា ស្ត្រីជនដៃដល់ ឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានឆ្លើយសារភាព ថា នៅរសៀលថ្ងៃកើតហេតុ ពោលគឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានទៅទិញកូនកាំបិតនៅក្នុងផ្សារ រួចក៏ចាប់ក្មេងស្រីរងគ្រោះ អារ.មុខ ច្រមុះ និង ដៃ គឺ ជាការតបស្នង ដែលបានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន ។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ាវីលីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ ក និង ដៃ ធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រូពេទ្យ ដេរប្រមាណជាង១០០ថ្នេរ។

ស្ត្រីរូបនេះ សារភាពទៀតថា ខ្លួនខឹងខ្លាំងណាស់ដេកមិនលក់២យប់មកហើយ ដោយសារតែក្មេងស្រីរងគ្រោះ ធ្វើអោយកូនខ្លួនចេញឈាម ហើយត្រូវដឹងថា កូនខ្លួនធំឡើង នឹងក្លាយជាតារា ផងដែរ។ ដូច្នេះ ខ្លួនសុំត្រឹមតែអោយក្មេងស្រីរងគ្រោះរូបនេះ ចេញឈាមវិញដូចជាកូនខ្លួន ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២