ជប៉ុនផ្តល់ ៣លានដុល្លារ លើគម្រោង ទប់ស្កាត់នឹងសំណល់ប្លាស្ទិក ក្នុងសមុទ្រកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ឯកអគ្គរាជទូត មិ កា មិ ម៉ាសា ហ៊ី រ៉ូ និង លោក នី ក ប៊ែ រេ សហ្វ ត អ្នកតំណាង និវេសនដ្ឋាន យូ អិន ឌី ភី ប្រចាំ នៅ កម្ពុជា បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ផ្តល់ ជំនួយឥតសំណង ដែលមាន ទឹកប្រាក់ ចំនួន ៣ លាន ដុល្លារ អាមេរិក ដែលមាន ការចូលរួមរ បស់ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ជា សាក្សី នៅ ថ្ងៃទី ២៥ ខែវិច្ឆិកា។

ស្ថានទូត ជប៉ុន បាន ឲ្យ ដឹងថា ជំនួយ នេះ នឹង ត្រូវបាន ប្រើប្រាស់ ដើម្បី លើកកម្ពស់ និង គាំទ្រ ដល់ វដ្ដ នៃ ការផលិត គ្រប់គ្រង ប្រើប្រាស់ និង បោះចោល ប្លា ស្ទិ កនៅ កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព ។ យើង ជឿជាក់ថា ជំនួយ នេះ អាច ចូលរួមចំណែក ដល់ បរិ ស្ថាន រស់នៅក្នុង ទីក្រុង នៃ ប្រទេស កម្ពុជា និង ជួយ ការពារ ការបំពុល សមុទ្រ ដោយ សំណល់ ប្លា ស្ទិ ក បន្ថែមទៀត នាពេល អនាគត ។

ដើម្បី បន្ត ប្រយុទ្ធ ប្រឆាំងនឹង ការបំពុល ដោយសារ ប្លា ស្ទិ ក គម្រោង ថ្មី នេះ នឹង រៀបចំ លិខិតបទដ្ឋាន គតិយុត្ត បង្កើន ការយល់ដឹង និង កាត់បន្ថយ សំណល់ ប្លា ស្ទិ ក នៅតាម តំបន់ គោលដៅ ព្រមទាំង ជំរុញឱ្យមាន ការកែច្នៃ សំណល់ និង ការប្រើប្រាស់ សម្ភារ ផ្សេង ក្រៅតែពី ប្លា ស្ទិ ក ។ តំបន់ គោលដៅ រួមមាន ក្រុង ធំៗ និង ខេត្ត ដែល នៅតាម តំបន់ឆ្នេរ ដូចជា ៖ សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និង កោះកុង ដើម្បី កាត់បន្ថយ ការបំពុល ប្លា ស្ទិ ក នៅតាម សមុទ្រ ឱ្យមាន ប្រសិទ្ធភាព នៅតាម តំបន់ ប្រភព សំណល់ តែម្ដង ។

គម្រោង នេះ នឹង ត្រូវបាន អនុវត្ត ដោយ ក្រសួងបរិស្ថាន ក្រុមប្រឹក្សា ជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព និង UNDP ដោយមាន គោលបំណង ទប់ស្កាត់ និង កាត់បន្ថយ ឱ្យ បានជា អតិបរមា នូវ ការបំពុល ដោយ សំណល់ ប្លា ស្ទិ ក លើដី និង ក្នុង សមុទ្រ តាមរយៈ ការជំរុញឱ្យ មានការ អនុវត្ត តាម គោលការណ៍ 4 ( កុំ ប្រើ កាត់បន្ថយ ប្រើ ឡើងវិញ និង កែច្នៃ យកមកប្រើ ប្រាស់ ) ។

ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មានប្រសាសន៍ថា « ការកាត់បន្ថយ សំណល់ ប្លា ស្ទិ ក ឱ្យមាន ប្រសិទ្ធភាព ទាមទារ ឱ្យមាន កិច្ចខិតខំ ប្រឹងប្រែង រួមគ្នា ពី គ្រប់គ្នា » ។ ឯកឧត្តម សាយ សំ អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មានប្រសាសន៍ បន្ថែមថា « តាមរយៈ គម្រោង នេះ យើង អាច បង្ហាញឱ្យឃើញ ពី ឧ ត្ត មា នុ វត្ត ន៍ នៃ អន្តរាគមន៍ កាត់បន្ថយ ប្លា ស្ទិ ក ដែល អាចជួយ ឱ្យ បណ្ដា ប្រទេស នានា នៅ អាស៊ាន យក គំរូ តាម ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំង ទៅនឹង ការបំពុល ប្លា ស្ទិ ក នៅតាម សមុទ្រ »៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២