ប្រទេសជប៉ុនមានអត្រាអ្នកស្លាប់ដោយសារការធ្វើអត្តឃាតច្រើនជាងអ្នកស្លាប់ដោយសារ COVID-19ដែលភាគច្រើនគឺជាស្ត្រី

តូក្យូ៖ របាយការណ៍ថ្មីៗនេះបានបង្ហាញថាប្រជាជនជប៉ុនជាច្រើនបានស្លាប់ដោយការធ្វើអត្តឃាតកាលពីខែតុលាកន្លងទៅ ដែលមានចំនួនច្រើនជាងការស្លាប់ដោយសារជំងឺ COVID-19 ខណៈដែលអ្នកស្លាប់ភាគច្រើនគឺជាស្រី្ត។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញថាប្រជាជនជប៉ុន មានអត្រាអ្នកស្លាប់ដោយការធ្វើអត្តឃាតកាលពីខែតុលាមានចំនួនច្រើនជាងស្លាប់ដោយសារ COVID-19 ទៅទៀត នៅក្នុងឆ្នាំ២០២០នេះ។ ប្រទេសជប៉ុនដែលឈរនៅលំដាប់ទី ៥៨ នៃប្រទេសរីករាយពិភពលោកបាននិងកំពុងប្រឈម នូវការកើនឡើងពីករណីធ្វើអត្តឃាតនាពេលថ្មីៗនេះ។

ប្រទេសជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលបញ្ចេញទិន្នន័យទាន់ពេលវេលាស្តីពីការធ្វើអត្តឃាត ដើម្បីជួយប្រជាជាតិផ្សេងទៀត ឱ្យបង្កើតគោលនយោបាយលើសុខភាពផ្លូវចិត្ត។ យោងតាមទីភ្នាក់ងារប៉ូលីសជប៉ុនបានឲ្យដឹងថា ចំនួនមនុស្សសរុបចំនួន ២,១៥៣ នាក់បានសម្លាប់ខ្លួនកាលពីខែមុន ខណៈពេលដែលចំនួនអ្នកស្លាប់ដែលទាក់ទងនឹង COVID-19 មានចំនួន ត្រឹមតែ២.០៨៧ នាក់ប៉ុណ្ណោះ។ យោងតាមអ្នកជំនាញមូលហេតុចម្បងនៃអត្រាធ្វើអត្តឃាតខ្ពស់របស់ជប៉ុនរួមមាន៖ ម៉ោងធ្វើការមានរយៈពេលយូរ, សម្ពាធសាលារៀន, ភាពឯកោសង្គម   និងបញ្ហាសុខភាពផ្លូវចិត្ត។

ក្នុងខែតុលាការកន្លងទៅករណីស្រ្តីធ្វើអត្តឃាតបានកើនឡើងជិត ៨៣ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរការធ្វើអត្តឃាតរបស់បុរសកើនឡើងជិត ២២ ភាគរយក្នុងរយៈពេលដូចគ្នា។

គួរជម្រាបថា ស្ត្រីគឺភាគច្រើនជាកម្មករក្រៅម៉ោងនៅក្នុងឧស្សាហកម្ម និងបដិសណ្ឋារកិច្ចដែលភាគច្រើនទទួលរងនូវជំងឺរាតត្បាត។ លើសពីនេះទៀតពួកគេ ទទួលរងនូវបន្ទុកនៃការថែទាំ, យកចិត្តទុកដាក់ និងបារម្ភចំពោះកូន ៗ របស់ពួកគេ ។ មូលហេតុចំបងមួយទៀតដែលនាំឲ្យស្រ្តីធ្វើអត្តឃាតគឺអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ ដោយប្តី ឪពុក បងប្អូន និងបុរសដទៃទៀតនៅក្នុងផ្ទះជាមួយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២