មណ្ឌលអប់រំកែប្រែទី១ សុំផ្អាកដឹកជនជាប់ឃុំ ឡើងជំនុំជំរះនៅសាលាឧទ្ធរណ៍ភ្នំពេញមួយរយៈ

ភ្នំពេញ ៖ យោងតាមលិខិត របស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ បានស្នើ សុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជំរះនៅសាលាឧទ្ធរណ៍ភ្នំពេញ មួយរយៈ ចាប់ពីថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះទៅមណ្ឌលពិនិត្យ យកសំណាក កូវីដ១៩ ពីមន្រ្តីចំណុះមណ្ឌលអប់រំកែប្រែទី១ និងបន្តធ្វើ ចត្តាឡីស័ក នៅហ្នឹងកន្លែង រយៈពេល១៤ថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២