សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនលើសពី២០នាក់ និងឲ្យផ្អាកការរៀបចំអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ។

សម្ដេចបានប្រកាសថា សម្ដេចស្នើរសុំការអភ័យទោសចំពោះបងប្អូនដែលមានរៀបអាពាហ៍ពិពាហ៍ ត្រូវពន្យាពេលដើម្បីទប់ស្ដាត់ការរីករាលជំងឺកូវីដ១៩ ក្នុងនោះ មិនអាចជួបជុំត្រឹម២០នាក់ចុះក្រោម ប្រសិនបើមានការជួបជុំចាំបាច់ត្រូវតែមានវិធាការអនាម័យអោយបានល្អ។ ក្រៅពីការអំពាវនាវបែបនេះ សម្ដេចក៏បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ ត្រូវតែកាត់បន្ថយការចេញក្រៅ ក្នុងករណីដែលមិនចាំបាច់ ហើយត្រូវមានអនាម័យក្នុងការរស់នៅដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩។

សូមជម្រាបជូនដែរថា ករណីពន្យាពេលរៀបអាពាហ៍ពិពាហ៍នេះដែរ កន្លងមកមានករណីពន្យាពេលរៀបការជាបន្តបន្ទាប់ តាំងពីដើមឆ្នាំ២០២០ក្រោយពីជំងឺកូវីដ១៩បានឆ្លងចូលក្នុងប្រទេសកម្ពុជា ជាមួយគ្នាគូស្វាមីដែលទើបនឹងរៀបការថ្មីៗតាមប្រពៃណីមួយគូ គឺលោក សេង ថាវរៈ បានប្រាប់Town Newsថា លោកនិងភរិយា បានសម្រេចរៀបការបង្គប់កិច្ចតាមប្រពៃណី ដោយសែនព្រេន មិនមានកម្មវិធីធំនោះទេ ក្រោយពីពន្យាពេល២លើក។ វេលារៀបការរបស់លោក និងភរិយាត្រូវរៀបការតាំងពីដើមឆ្នាំ២០២០ ហើយខែ១១កន្លងទៅ លោកមានគម្រោងរៀបការតែត្រូវជួបព្រឹត្តិការណ៍៣វិច្ឆិកា ចុងក្រោយលោកក៏សម្រេចចិត្តមានពិធីសែនព្រេនបន្តិចបន្តួចជាមួយបងប្អូនដើម្បីបង្គប់កិច្ច។

ជាមួយគ្នាលោកក៏បានអំពាវនាវដល់ម្ចាស់រោងការ និងអ្នកពាក់ព័ន្ធជួយសម្រួល និងយោគយល់ ចំពោះលុយកក់ ដោយសារតែអ្នករៀបអាពាហ៍ពិពាហ៍ត្រូវគោរពតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២