ក្រុមគាំទ្ររាជានិយម ប្តឹងមេដឹកនាំបាតុករថៃ ២ រូបពីបទប្រមាថព្រះមហាក្សត្រ

(បាងកក)៖ ក្រុមអ្នកគាំទ្ររបបរាជានិយម ថៃផាកឌី (Thai Pakdee) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមេដឹកនាំបាតុកម្មប្រជាធិបតេយ្យពីររូបគឺលោកParit Penguin Chiwarak និងលោកAtthapol Khru Yai Buaphatកាលពីថ្ងៃអាទិត្យដោយចោទប្រកាន់ពួកគេពីបទរំលោភមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលជាប់ពាក់ព័ន្ធនឹងការ ប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន bangkokpostនៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

លោក Sunate Kaewkhamhan អាយុ ៦០ ឆ្នាំជាសមាជិកស្នូលនៃក្រុមហ៊ុន Thai Pakdee Group of Khon Kaen បានដាក់ពាក្យបណ្តឹងនេះនៅអធិការដ្ឋាននគរបាលក្រុងមឿង(Muang) ។ពាក្យបណ្តឹង នេះត្រូវបានអមដោយឃ្លីបវីដេអូសុន្ទរកថារបស់លោក Parit និងលោក Atthapol ដែលពួកគេចាត់ទុកថាជាការប្រមាថព្រះមហាក្សត្រនៅតាមកន្លែងជាច្រើនក្នុងខេត្ត Khon Kaen និងកន្លែងដ៏ទៃផ្សេងៗទៀត។

លោក Sunate បានមានប្រសាសន៍បន្ថែមថា“ ការបំពានរបស់ពួកគេទាំងពីរទៅលើស្ថាប័នរាជវង្សគឺមិនអាចអត់អោនបានទេ…. ចាប់ពីពេលនេះទៅគ្រប់ទីកន្លែងនិងគ្រប់ពេលដែលពួកគេឡើងលើឆាកដើម្បីនិយាយប្រឆាំងនឹងរាជាធិបតេយ្យយើងនឹងចងក្រងភស្តុតាងនិងដាក់ពាក្យបណ្តឹងប្រឆាំងពួកគេពីបទរំលោភលើមាត្រា ១១២” ។

គួររំលឹកផងដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន តុលាការរដ្ឋធម្មនុញ្ញបានធ្វើការវិនិច្ឆ័យលើករណី នៃការបន្តស្នាក់នៅរបស់លោក ប្រាក់យុទ្ធ ចាន់អូចា នៅក្នុងលំនៅឋានយោធា បន្ទាប់ពីលោកបានចូលនិវត្តន៍ជាមេបញ្ជាការកងទ័ពកាលពីខែកញ្ញាឆ្នាំ ២០១៤ថា មិនមានចំណុចណា ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ ហើយបានអនុញ្ញាតឱ្យគាត់អាចស្នាក់នៅ និងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងការបន្តកាន់អំណាចរបស់លោកប្រាយុទ្ធ គេសង្កេតឃើញថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃកំពុងបង្កើនការប្រមូលផ្តុំចលនាទាមទាររបស់ពួកគេកាន់តែខ្លាំងឡើងៗ ខណៈដែលប្រទេសថៃកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២