ជំងឺ COVID-19 អាចធ្វើឲ្យមនុស្សប្រុសបាត់បង់​សមត្ថភាពផ្លូវភេទ

បរទេស៖ ការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសហរដ្ឋអាមេរិក បានរកឃើញពេលថ្មីៗនេះថា មេរោគ COVID-19 អាច​បង្ក​ឱ្យ​មនុស្ស​ប្រុស​ចុះខ្សោយ​សមត្ថភាព​​ផ្លូវភេទ​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ NBC នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

ស្របពេលដែល​ជំងឺ​រាតត្បាត COVID-19 ​កំពុង​វាយកម្ទេច​កម្លាំងចិត្តមនុស្ស  និងបង្កវិបត្ត​សេដ្ឋកិច្ច​ទូទាំងពិភពលោក​អស់​ជាច្រើន​ខែ​មកហើយ​នោះ លោកស្រី ដេ​ណា ក្រេ​សុន វេជ្ជបណ្ឌិត​ជនជាតិ​អាមេរិកាំង​ម្នាក់ បានផ្ដល់​សម្ភាស​ជាមួយ​ ​ទីភ្នាក់ងារ​ព័ត៌មាន NBC ថា ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ អាចធ្វើឱ្យ​អ្នកជំងឺ​បុរស​មួយចំនួន បាត់បង់​សមត្ថភាព​ផ្លូវភេទក្នុងការផលិតមេជីវិតឈ្មោល។

លោកស្រី ដេ​ណា ក្រេ​សុន បានមានប្រសាសន៍ថា  “យើង​ដឹងថា មនុស្សប្រុស​អាច​ប្រឈម​នឹង​ផលប៉ះពាល់​ខាង​សុខភាព​ក្នុង​រយៈពេល​វែង ដោយសារ​មេរោគ COVID-19 ​ព្រោះ​វា​បង្កបញ្ហា​នៅក្នុង​សរសៃឈាម​ ​ដែលអាចធ្វើឲ្យ​ចុះខ្សោយ​សមត្ថ​ភាព​ខាង​ផ្លូវភេទបាន” ។

ទន្ទឹមនឹងនេះ បើតាមការសិក្សាស្រាវជ្រាវនៅប្រទេសចិនទៅលើបុរសចំនួន ១៨១ នាក់ បានរកឃើញថាបុរសដែលមានជំងឺ COVID-19 មានកំរិតផលិតអរម៉ូនបន្តពូជរបស់ពួកគេបានតិចជាង បុរសដែលមិនមានវីរុសនេះ។

សូមជម្រាបថា វា​ជា​រឿង​មួយ ដែល​គួរ​ឱ្យមាន​កង្វល់​យ៉ាងខ្លាំង​សម្រាប់​មនុស្ស​ប្រុសចំពោះ អាការ​ជំងឺ​ដោយសារ​មេរោគ COVID-19 ​ប្រភេទ​ថ្មី​នេះ ដែលអាចកាត់បន្ថយចំនួនមេជីវិតឈ្មោ​រយៈពេល​វែង ជួនកាល​អាច ១ជីវិត​ទៀតផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២