ឃាតកម្ម សម្លាប់បងថ្លៃជីដូនមួយ រួចដុតសពចោល ជាមួយម៉ូតូ នៅក្នុងចម្ការកៅស៊ូ កាលពីឆ្នាំ២០១៩កន្លងទៅ ពេលនេះ កុកជាប់ជុងហើយ

ខេត្តក្រចេះ ៖ ករណីឃាតកម្ម សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោល ជាមួយនឹងម៉ូតូ១គ្រឿង នៅក្នុងចម្ការកៅស៊ូ កាលពីឆ្នាំ២០១៩កន្លងទៅ ហើយគេចខ្លួន ប៉ុន្តែដូចពាក្យចាស់ពោលថា កុកភ្លេចជុង ប៉ុន្តែជុង មិនភ្លេចកុក ទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអោយដឹងថា ជនសង្ស័យ ជាជនដៃដល់ ឈ្មោះ​បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រចារ​​ ស្រុកស្នួល ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពមានរយៈពេលជាង១ឆ្នាំ។ មូលហេតុដែលឈានឲ្យមានអំពើឃាតកម្មនេះ គឺដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀល តែមិនព្រមសងវិញ។ ចំណែកបុរសរង​គ្រោះ​នោះ ឈ្មោះ​ ខុម ​​សិទ្ធិ​ អា​យុ​ ២​៣ ​ឆ្នាំ​ មាន​លំ​នៅ​​ក្នុងភូមិ​ដូន​ប៉ុក ​​ឃុំ​​​ស្រែ​ចារ​ ស្រុក​​ស្នួល​ ខេត្ត​ក្រ​ចេះ។

សូមរំលឹកថា ហេតុការណ៍ខាងលើនេះ កើតឡើង កាល​ពី​ថ្ងៃ​ទី២​៦​​ ខែមិថុនា​ ​អ្ន​ក​ភូមិ​បានប្រទះឃើញ​សព​​យុវជន​ម្នាក់ ​ត្រូវ​គេ​ដុត​ឆេះ​ខ្លោច​ក្នុង​ចម្ការ​កៅ​ស៊ូ​មួយ​ នៅជាប់​​ព្រំប្រទល់​ភូមិ​ដូន​​ប៉ុក​ ឃុំ​​ស្រែ​ចារ ​​ស្រុក​​ស្នួល ​​ខេត្ត​​ក្រ​ចេះ​​។ ស្ថាន​ភាព​សាក​សព​ត្រូវ​គេ​ដុត​ខ្លោច​រួញ​នៅ​ក្បែរ​ម៉ូ​តូ​របស់​គាត់​​ហើយ​រឿង​នេះ​ជា​ករណី​មនុស្ស​ឃាត។ ចំពោះស្ថាន​ភាព​សាក​សព​​ត្រូវគេ​ដុត​ឆេះ​ខ្លោច​មើល​លែង​ស្គាល់​​។ ​រី​ឯ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​វិញ​ម៉ាក ​​D​H ​​ចាស់​ ១ ​គ្រឿង​​ ក៏​ត្រូវ​ដុត​ឆេះ​ផង​ដែរ​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២