ពលរដ្ឋខ្សឹបប្រាប់ថា ទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែង ដែលបិទបានរយៈខ្លីនោះ បើកវិញហើយ

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេបង្កប់ល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ មួយកន្លែង ដែលបិទបានរយៈពេលដ៏ខ្លីនោះ បានបើកដំណើរការឡើងវិញហើយ និងកំពុងតែពង្វក់ក្រុមអ្នកញៀនល្បែងអោយចូលលេងស្រែកហ៊ូរកញ្ចៀវ និងបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមទីនោះ ជាពិសេសគឺអ្នកក្បែរខាងនោះតែម្តង។

តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើនោះស្ថិតនៅផ្ទះកាច់ជ្រុង ផ្លូវ១៨៦កែងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រជាពលរដ្ឋ នៅក្បែរនោះបានអោយដឹងថា ក្រោយពីបិទបានតែមួយរយៈពេលខ្លីនោះ ពេលនេះបានបើកដំណើរការឡើងវិញហើយ ហើយជាពិសេសនៅពេលរសៀល គេតែងតែលឺសូរសម្លេងស្រែកហ៊ោកញ្ច្រៀវ ចេញពីទីតាំងខាងលើ ធ្វើអោយរំខានដល់អ្នករស់នៅក្បែខាងនោះ តែមិនដឹងធ្វើយ៉ាងម៉េច ហើយបើនិយាយពីសមត្ថកិច្ចក៏ដូចជាអជ្ញាធរខណ្ឌទួលគោកវិញគឺមិនដែលឃើញចុះមកធ្វើការអប់រំ រឺបិទទីតាំងខាងលើនេះទេ សង្ស័យម្ចាស់ទីតាំងខាងលើនេះសែនត្រូវហើយ។

ជាចុងបញ្ចប់នេះ ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើ មានសាលារាជធានី ក៏ដូចជាក្រសួងមហាផ្ទៃសូមមានវិធានការចុះបង្ក្រាបទីតាំងខាងលើនេះផង បើពឹងលើសមត្ថកិច្ចមូលដ្ឋានគឺដូចអូសប្ញស្សីបញ្ចា្រស់ចុងអញ្ចឹង ហើយណាមួយសង្ស័យថាបើចុះបង្ក្រាបខ្លាចបាត់បង់ចំណូលខណ្ឌ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២